ភ្នំពេញ ៖ កាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី៤ខែមិនាឆ្នាំ២០១៤ ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។ នៅមុនពេលកើតហេតុគេបានឃើញម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង អត់ស្លាកលេខ ធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ពីទិសដៅកើតទៅលិច ខណៈមកដល់ត្រង់ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ក៏មាន រថយន្តស្ទូចមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3B-6164 ដែលធ្វើដំណើរស្របទិសគ្នាបានបើកគៀបណ្ដាលអោយស្ដ្រីម្នាក់ដែល អង្គុយលើ រ៉ឺម៉ក់ធ្លាក់ពីលើរ៉ឺម៉ករងរបួសយ៉ាងដំណំ។ បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកអន្តរាគមន៍និងធ្វើការ សម្របសម្រួលដោយភាគីខាងរថយន្តស្ទូចចេញថ្លៃសងការខូចខាតនិងព្យាបាល ចំនួន៧០ដុល្លារដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុដោយមិនរំខានដោយ សមត្ថកិច្ចឡើយ៕