ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » មេឈ្មួញមួយក្រុម ប្រើឈ្មោះប្រមុខដឹកនាំ ដឹកចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេង

មេឈ្មួញមួយក្រុម ប្រើឈ្មោះប្រមុខដឹកនាំ ដឹកចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះយ៉ាងគគ្រឹកគគ្រេង

ខេត្តកំពង់ចាម ÷ នៅថ្ងៃទី (05/01/2021) ប៉ះខ្សែអ្នកពាមកោះស្នាឈើគ្រឿង(5×15) ចំនួន ២ រថយន្តសាំយ៉ុងកែឆ្នៃប្រមាណ២០ម៉ែត្រគូប ដែលពួកមេឈ្មួញមួយក្រុម ប្រើឈ្មោះប្រមុខដឹកនាំ ដឹកចេញពីតំបន់ព្រៃឡង់ ក្នុងស្រុកសំបូរ ឆ្លងកាត់ស្រុកព្រែកប្រសព្វ ខេត្តក្រចេះយ៉ាងគគ្រឹក គគ្រេង ជារៀងរាល់យប់នោះ ជាក់ស្ដែងក្រុមអ្នកសារព័ត៌មានយើងបានតាមដាន ស្រាវជ្រាវរកឃើញ នៅវេលាម៉ោង ៩ និង៣០នាទីព្រឹក ថ្ងៃទី០៥ ខែមករា ឆ្នាំ២០២១ នេះ ហើយក៏បាន រាយការណ៍ជូនសមត្ថកិច្ចក្នុងខេត្ត និង រាយការណ៍ ជូនឯកឧត្ដម នាយឧត្ដមសេនីយ៍ប្រធានគណ:កម្មការទប់ស្កាត់ និងបង្ក្រាប បទល្មើសធនធានធម្មជាតិ

ភ្លាមៗតែម្ដង ជាក់ស្ដែង កម្លាំង អហ.ស្រុក និង អហ.ខេត្តបានចុះមកដល់ភ្លាមៗតែម្ដង ខណ:នោះដែរក្រុមឈ្មួញបាននាំគ្នាមកជាច្រើននាក់ ដើម្បីរារាំង កម្លាំងសមត្ថកិច្ច និង ជេរប្រមាថ មកលើកម្លាំងសមត្ថកិច្ចយើងយ៉ាងចាស់ដៃកប់ៗមាត់តែម្ដងថា អាណាហ៊ានចាប់ផោះអញទៅ ណាអត់បានទេ ហ៊ានចាប់សាកមើលរឿងធំឡូវនឹង ពួកអ្ហែងៗ ប្រយ័ត្ន ចូលពេទ្យ ពួកអ្ហែង ពេលនេះកម្លាំងសមត្ថកិច្ចយើងបានដកថយមួយជំហ៊ានសិន ដើម្បីសុំគោលការណ៍ពីថ្នាក់លើ ព្រោះពួកឈ្មួញបានកែនគ្នាមក ជាច្រើននាក់ដើម្បីត្រៀមខ្លួនតតាំង ជាមួយកង កម្លាំងសមត្ថកិច្ចយើងពេលបង្ក្រាប រឹបអូសរថយន្តសាំយ៉ុងកែឆ្នៃដឹកឈើពេញៗនេះ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya