ក្រចេះ ៖ កាលពីវេលាម៉ោង៣និង ៤៥នាទីទៀបភ្លឺឈានចូលថ្ងៃទី៥ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៧ ក្នុងឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ ។
យ៉ាងហោចណាស់ក៏មានមនុស្ស៣នាក់បានស្លាប់ និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ក្នុងករណីក្រឡាប់រថយន្តយីឌុបដឹកឈើក្រហមលេខ២ ដែលគេសង្ស័យថា ក្រុមហ៊ុននេះផ្ទុកលើសទម្ងន់ ឬលើសច្បាប់អនុញ្ញាត។
ពិតជាមានករណីក្រឡាប់រថយន្តបណ្តាលឲ្យមនុស្សស្លាប់ និងរបួសពិតប្រាកដមែន ជាបឋមខ្ញុំទទួលដំណឹងថា មានមនុស្ស៣នាក់បានគ្រោះថ្នាក់ដល់ជីវិត និង៥នាក់ទៀតរងរបួសធ្ងន់ស្រាល ដែលសមត្ថកិច្ច អាជ្ញាធរនៅទីនោះកំពុងជួយអន្តរាគមន៍សង្គ្រោះ ៕