ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» ព័ត៌មានជាតិ » ចាប់​គេ​រំលោភ​គេ ត្រូវ​ខាង​ស្រី​ច្របាច់​អា​អូន​តូច វី​សបែក ស្រែក​ដូច​គោ​រោទិ៍ ​

ចាប់​គេ​រំលោភ​គេ ត្រូវ​ខាង​ស្រី​ច្របាច់​អា​អូន​តូច វី​សបែក ស្រែក​ដូច​គោ​រោទិ៍ ​

បន្ទាយមានជ័យ​៖ កាលពី ថ្ងៃទី​០៣ ខែមីនា ឆ្នាំ​២០១៤ ក្រោយពី​មាន​ស្ត្រី​ម្នាក់ ប្តឹង​ថា ជននេះ​បាន​ចាប់​ឱប​នាង​ផ្តួល សម្រាត​ខោអាវ ដើម្បី​រំលោភ តែ​ត្រូវ​នាង​ខាំ​ដៃ និង​ច្របាច់​វី​សបែ​កពង ទើប​ជនសង្ស័យ​ព្រលែង ហើយ​នាង​ក៏មាន​ឱកាស រត់ ស្រែក​ឲ្យ​គេ​ជួយ និង​បានមក​ប្តឹង​ឲ្យ​សមត្ថកិច្ច​ជួន​អន្តរាគមន៍​។​
​លោក ស៊ីវ សុជាតិ អធិការនគរបាល ក្រុង​សិរីសោភ័ណ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី​០៤ ខែ​មិនា ឆ្នាំ​២០១៤​នេះ​ថា ជនសង្ស័យ ដែល​ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន មានឈ្មោះ ឌៀប សុ​ន្ធា ហៅ វិត ភេទ ប្រុស អាយុ ៣២​ឆ្នាំ រស់នៅ​ភូមិ​តារាង​បាល់ សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ខេត្ត​បន្ទាយ​មាន ជ័យ​។ រីឯ​ស្ត្រី​រងគ្រោះ​មានឈ្មោះ ឆ ឆ អាយុ ៣៧ រស់នៅ​ស្រុក​កំរៀង ខេត្តបាត់ដំបង​។
​អធិការ​រូបនេះ​បាន​បន្តថា មុន​កើតហេតុ​ស្ត្រី​រងគ្រោះ បានមក​ស្នាក់​នៅផ្ទះ​ម្តាយ​របស់​ជនសង្ស័យ ដើម្បី​ព្យាបាល​ជំងឺ​ប្រចាំកាយ​របស់​នាង នៅវេលា​ម៉ោង​៣​រសៀល ថ្ងៃ ទី​០២ ខែមីនា ឆ្នាំ ២០១៤​កន្លងទៅ ខណៈ​ម្តាយ​របស់ខ្លួន​មិន​នៅ ជនសង្ស័យ ឌៀប ស​ន្ធា ហៅ វិត ត្រឡប់​មកពី​ផឹក​វិញ ឃើញ​ស្ត្រី​រងគ្រោះ​នៅ​ដេក​លើផ្ទះ​តែម្នាក់ឯង ជនសង្ស័យ បាន​ចាប់​ជនរងគ្រោះ​សម្រាត​ខោអាវ ដើម្បី​រំលោភ ពេលនោះ​ស្ត្រី​រងគ្រោះ បាន​ស្រែក​ឲ្យ​គេឯង​ជួយ ត្រូវ​ឈ្មោះ វិត យកដៃ​ខ្ទប់មាត់ នាង​ក៏​ខាំ រហូត ចេញឈាម និង​ស្រវា​ទាញ​បាន​ពង​ក៏​ច្របាច់​វី​សបែក និង​ដាច់​ជា​កំណាត់ ធ្វើ​ឲ្យ​ជនសង្ស័យ​ឈឺ​ចុកចាប់ ទើប​ព្រម​ប្រលែង នាង​ក៏មាន​ឱកាស​រត់គេចខ្លួន និង​មកប្តឹង​ឲ្យ នគរបាល​ជួយ​រក​យុត្តិធម៌ ទើប​ក្រោយ​ស្រាវជ្រាវ សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ យកមក​សួរនាំ និង​កសាង​សំណុំរឿង បញ្ជូនទៅ​តុលាការ ចាត់ការ​តាមច្បាប់​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya