ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដោយ​ចោទថា ជា​ចោរលួច​ម៉ូតូ​ ​

ជនសង្ស័យ​ម្នាក់​ត្រូវ​ប្រជាពលរដ្ឋ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​ដោយ​ចោទថា ជា​ចោរលួច​ម៉ូតូ​ ​

ភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បងប្អូន​ប្រជាពលរដ្ឋ​ព្រួត​គ្នា​យ៉ាងដំណំ ហើយ​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្តិ៍ ផ្សារ​ដើមថ្កូវ ដោយបាន​ចោទ​ជនសង្ស័យ​នេះ​ថា​ពាក់ព័ន្ធ​នឹង​ការ​លួច​ម៉ូតូ​ការ​ពី​ពេលកន្លងមក​។ ហេតុការណ៍​នេះ​បាន​កើង​ឡើង​កាលពី​វេលា​ម៉ោង ១៧​និង ១០ នាទី​ល្ងាច​ថ្ងៃទី ១១ ខែកក្កដា ឆ្នាំ​២០១៣ នៅ​ចំណុច​ផ្លូវ​បេតុង​សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន​។

​ជនសង្ស័យ​ខាងលើនេះ​ឈ្មោះ សុខ ជា ភេទ​ប្រុស អាយុ ៣១ ឆ្នាំ មានមុខ​របរ នឹង​ទីលំនៅ​មិន​ពិត​ប្រា កដ ។ មូលហេតុ​ដែល​ប្រជាពលរដ្ឋ​ចាប់​ឃាត់ខ្លួន​ឈ្មោះ សុខ ជា គឺ​កាលពី​២ ថ្ងៃ​កន្លងទៅ ប្រជាពលរដ្ឋ​ឃើញ ជនសង្ស័យ​រូបនេះ​បាន​លួច​ម៉ូតូ​ម៉ាក​សេ ១២៥ មួយគ្រឿង​ពី​លំនៅឋាន​ប្រជាពលរដ្ឋ​នៅមុខ​ផ្ទះ​លេខ១១ក្រុម៣២ ភូមិ​៥ សង្កាត់​ផ្សារ​ដើមថ្កូវ ហើយ​រហូតមកដល់​ម៉ោង​កើតហេតុ ស្រាប់តែ​ជន សង្ស័យ​បាន​ជិះ​ម៉ូតូ​មួយគ្រឿង ផ្សេងទៀត​កាត់​តាម​ទីតាំង​កើតហេតុក៏ត្រូវ​ប្រជាពលរដ្ឋ​ឃើញ​ព័ទ្ធចាប់​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ភ្លាមៗ តែម្តងទៅ​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច​ក្រុម​ប្រជាពលរដ្ឋ​បាន​ស្រែក​ចោទប្រកាន់​ទៅលើ​ឈ្មោះ សុខ ជា ថា​ជា​ចោរលួច ម៉ូតូ ប៉ុន្តែ​ដោយសារ​គ្មាន​វត្ថុ​តាំង​ត្រឹមត្រូវ​នោះ សមត្ថកិច្ច​មិន​អាចធ្វើ​របាយការណ៍​ថា​ឈ្មោះ សុខ ជា គឺជា​ចោរ​បាន នោះទេ តែ​សមត្ថកិច្ច​នៅតាម​បន្ត​ឃាត់ខ្លួន​ជនសង្ស័យ​នេះ​ដោយសា​រូបគេ​ត្រូវបាន​គេ​ឆែកឆេរ​ឃើញ​មាន​ថ្នាំញៀន១កញ្ចប់​តូច នៅក្នុង​ហោ​ប៉ោ ដូច្នេះ​ត្រូវបាន​សមត្ថកិច្ច​ចោទប្រកាន់​ពីបទ​ប្រើប្រាស់​គ្រឿងញៀន។ បច្ចុប្បន្ន ជនសង្ស័យ កំពុង​ឃុំខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន រងចាំ​បន្តធ្វើ​ការសាកសួរនឹង​កសាង​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​៕

ដោយ​៖ ទុយ បញ្ញា


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya