ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់ មកពី​ផឹកស្រា​វិញ​ដើរ​ឡើងលើ​ផ្ទះ ជ្រុលជើង​ធ្លាក់​ពីលើ​កាំជណ្តើរ​ស្លាប់​ ​

បុរស​ម្នាក់ មកពី​ផឹកស្រា​វិញ​ដើរ​ឡើងលើ​ផ្ទះ ជ្រុលជើង​ធ្លាក់​ពីលើ​កាំជណ្តើរ​ស្លាប់​ ​

កណ្តាល ៖ កាលពី​វេលា​ម៉ោង​១៩​និង​៣០​នាទី ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ចំណុច​ផ្ទះ​ជនរងគ្រោះ ស្ថិត​ក្នុងភូមិ​ព្រែកបាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើកដែក ខេត្តកណ្តាល ។
ក្រោយ ពី​មាន​ហេតុការណ៍​កើតឡើង សមត្ថកិច្ច​នគរបាល​ជំនាញ​បច្ចេកទេស និង​វិទ្យាសាស្ត្រ​ស្រុក​លើកដែក បាន​ចុះទៅ​ធ្វើការ​ត្រួតពិនិត្យ​សព​ជនរងគ្រោះ ហើយ​បាន​បញ្ជាក់ថា ជនរងគ្រោះ​បាន​រងរបួស​បែកក្បាល​ដោយ​ប៉ះ​នឹង​វត្ថុ​រឹង​បណ្តាល​ឲ្យ​បាក់​.​ក​ស្លាប់​ភ្លាមៗ​តែម្តង ។​
ជនរងគ្រោះ​នេះ​មានឈ្មោះ យ៉ើ វណ្ណា ភេទ​ប្រុស អាយុ​៥១​ឆ្នាំ មុខរ​បរជាកសិករ មាន​ប្រពន្ធ​ឈ្មោះ រឿន សុខុម អាយុ​៥៣​ឆ្នាំ និង​កូន​៥​នាក់ ។​
​ស្ត្រី រឿន សុខុម បាន​រៀបរាប់​ប្រាប់​នគរបាល​ថា ប្តី​របស់គាត់​តែងតែ​ផឹកស្រា​ជាប្រចាំ​នៅក្នុង​ភូមិ​ពុំ​សូវ​ដែល​លួស​ថ្ងៃ​នោះទេ ហើយ​នៅមុន​ពេល​កើតហេតុ នៅ​ថ្ងៃទី​០៣ ខែកុម្ភៈ ឆ្នាំ​២០១៤ ប្តី​របស់គាត់​បានចេញ​ពី​ផ្ទះ​ទៅ​ផឹកស្រា​ជាមួយ​មិត្តភក្តិ​ក្នុងភូមិ​នៅផ្ទះ​របស់​ឈ្មោះ ជា ន ជាតិ អស់​ស្រា​ជាច្រើន​លីត្រ ។ ក្រោយពី​ស្រវឹង​ជោកជាំ​រៀងៗ​ខ្លួន​រួចមក ប្តី​របស់គាត់​ក៍បាន​ដើរ​ត្រឡប់មកផ្ទះ ។ ពេលមកដល់​ផ្ទះ ប្តី​គាត់​បាន​នៅ​អង្គុយ​លើ​គ្រែ​ក្រោមផ្ទះ​មួយសន្ទុះ ហើយក៍​បាន ដើរ​ឡើងលើ​កាំជណ្តើរ​ម្នាក់ឯង ខណៈ​ដើរ​ឡើង​បាន​កាំ​ទី​៥​ក៏​រអិល​ជើង របូតដៃ​ធ្លាក់​ផ្ងារ​ក្រោយមក​លើដី​ត្រូវចំ​វត្ថុ​រឹង បណ្តាល​ឲ្យ​ប្រកាច់​ស្លាប់​តែម្តង ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya