ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បីរឿងអាស្រូវមន្ត្រីនគរបាលមួយរូប ល្បួងលួងលោមក្មេងស្រីជាអនិតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិតបាំងបានយ៉ាងជិតអស់រយៈពេលជិតមួយខែ

ល្បីរឿងអាស្រូវមន្ត្រីនគរបាលមួយរូប ល្បួងលួងលោមក្មេងស្រីជាអនិតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិតបាំងបានយ៉ាងជិតអស់រយៈពេលជិតមួយខែ

ខេត្តរតនគិរី៖ បើតាមប្រភពបានបញ្ជាក់ថា ក្មេងស្រីរងគ្រោះមានអាយុ១៣ឆ្នាំ ជនជាតិខ្មែរ មានកំណើត កើតថ្ងៃទី៣ ខែមីនា ឆ្នាំ២០០៧ នៅឃុំបាតាង ស្រុកលំផាត់ ខេត្តរតនគិរី បច្ចុប្បន្នរស់នៅ សង្កាត់បឹងកន្សែង ក្រុងបានលុង ខេត្តរតនគិរី ត្រូវបានមន្ត្រីនគរបាលមួយរូបមានឈ្មោះ ទួន មេសា តួនាទីជានាយប៉ុស្តិ៍ ច្រករបៀងភូមិភិ បានលួងលោមចូលផ្ទះសំណាក់មួយកន្លែងក្នុងក្រុងបានលុង រួមភេទបានសម្រេច កាលពីវេលាម៉ោងប្រហែល១០ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០កន្លងទៅនេះ។

ប្រភពបែកធ្លាយចេញពីមន្ត្រីនគរបាលបានឲ្យដឹងក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថា រឿងអាស្រូវមន្ត្រីនគរបាលមួយរូបល្បួងលួងលោមក្មេងស្រីជាអនិតិជនក្រោមអាយុ១៥ឆ្នាំ យកទៅផ្ទះសំណាក់រួមភេទបានសម្រេច តែត្រូវបានគេលាក់បិតបាំងបានយ៉ាង ជិតអស់រយៈពេលជិតមួយខែកន្លងមកហើយ។

ក្រោយពីកើតហេតុអាណាព្យាបាលក្មេងស្រីរងគ្រោះបានស្វះស្វែងរកជំនួយផ្នែកច្បាប់ ដើម្បីដាក់ពាក្យបណ្តឹងជនកំហូចរូបនោះ ប៉ុន្តែក្នុងរឿងនេះត្រូវបានលោកនាយប៉ុស្តិ៍ នគរបាល ភិតភ័យស្លន់ស្លោ សុំការសម្រួលជាមួយអាណាព្យាបាលក្មេងស្រីរងគ្រោះ ដោយសុំសងសំណងជាប្រាក់ដើម្បីបញ្ចប់រឿង។ ប្រភពបន្តថា ក្នុងរឿងហេតុខាងលើ ជនល្មោភកាម អាងខ្លួនជាមន្ត្រីនគរបាល ព្រមទាំងមានខ្សែធំនៅក្នុងស្នងការនគបាលខេត្តរតនគិរី ទៀតផងនោះ ការសន្យាគឺត្រូវគេមិនគោរពឲ្យសច្ចៈនោះឡើយ ទើបនៅថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០២០ ក្រុមគ្រួសារក្មេងរងគ្រោះមកដាក់ពាក្យបណ្តឹងសារជាថ្មី ទៅលើមន្ត្រីនគរបាលរូបនោះ ជាហេតុធ្វើអោយជនសង្ស័យ កាន់តែភ័យសាជាថ្មីម្តងទៀត ដោយលើកទីពីរនេះ ត្រូវបានប្រភពទម្លាយប្រាប់ឲ្យដឹងថា មានការចេញមុខជួយចរចាដោយសម្ងាត់ពីមន្ត្រីនគរបាលថ្នាក់ធំនៅក្នុងស្នងការដ្ឋាននគរបាលខេត្តរតនគិរី ព្រមសងសំណងជាលុយ ដោយមិនឲ្យអាណាព្យាបាលក្មេងរងគ្រោះទម្លាយរឿងចេញទៅខាងក្រៅឡើយ។

ប្រភពមួយទៀតដែលស្និទ្ធនឹងក្មេងស្រី បានបង្ហើបឲ្យដឹងថា ក្មេងស្រីរងគ្រោះទទួលបានលុយចំនួន៦លានរៀល។ ពាក់ព័ន្ធករណីរឿងនេះអ្នកសាព័ត៌មានយើង បានទូរស័ព្ទសុំការបំភ្លឺ ពីលោក ទួន មេសា ដោយលោកបញ្ជាក់យ៉ាងខ្លីថា នេះជារឿងចោទប្រកាន់ទេ ពីព្រោះគេស្រលាញ់លោក ហើយលោកមិនព្រមស្រលាញ់ ទើបគេប្ដឹងចោទប្រកាន់លោកតែម្ដងទៅ។

ចំណែកលោក ស្រី ឧត្តមសេនីយ៍ត្រី កែវ ដាវី ស្នងការរងទទួលផែនជួញដូរ ការពារអនិត្តិជន និងយេនឌ័រ បានបញ្ជាក់ថា ជនរងគ្រោះបានដាក់ពាក្យបណ្តឹងដែរ តែដាក់បានប៉ុន្មានម៉ោងអាណាព្យាបាលក៏ដកពាក្យប្តឹងទៅវិញ ហើយមិនពាក់ព័ន្ធនឹងការរំលោភអីនោះទេ ដោយគាត់ខឹងក៏ធ្វើអ៊ីចឹងទៅដោយខាងម្តាយគេមកដកវិញ។ ដោយឡែកលោក ឧត្តមសេនីយ៍ទោ យិន ចំណាន ស្នងការនគរបាលខេត្តរតនគិរី បានមានប្រសាសន៍ថា ករណីនេះមានពិតមែន តែខាងជំនាញកំពង់អនុវត្តតាមនីតិវិធី។

ជុំវិញករណីនេះ លោកនាយប៉ុស្តិ៍នគរបាលប្រចាំច្រករបៀងភូមិភិ លួងលោមក្មេងស្រីអាយុ១៣ឆ្នាំ រួមភេទបានសម្រេចនេះ  ក្រុមអ្នកសារព័ត៌មាននឹងខិតខំស្រាវជ្រាវ បំភ្លឺបន្ថែមទៀតឲ្យកាន់តែច្បាស់នៅពេលក្រោយទៀត៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya