ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៤ខែមីនាឆ្នាំ២០១៤នេះ សាលារាជធានីភ្នំពេញស្តីពីការធ្វើវេទិកាសាធារណៈនៅទីលានប្រជាធិបតេយ្យ នៅថ្ងៃទី៨ ខែមីនាខាងមុខនេះ ដើម្បីឲ្យកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ជួបជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីឆ្លើយបំភ្លឺរឿងដំឡើងប្រាក់ខែ ករណីបង្ក្រាប និងចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្ស ដីធ្លី និងកម្មករនាពេលកន្លងមក។
ការជួបប្រជុំពិភាក្សានេះ បានធ្វើឡើងបន្ទាប់ពីតំណាងសហព័ន្ធសហជីព និងសមាគមទាំង១៨ បានធ្វើលិខិតជូនដំណឹងទៅលោកប៉ា សុជាតិវង្ស អភិបាលសាលារាជធានីភ្នំពេញ កាលពីថ្ងៃទី២៦ ខែកុម្ភៈ ស្តីពីការធ្វើវេទិកាសាធារណៈនៅទីលានប្រជា ធិបតេយ្យ នៅថ្ងៃទី៨ ខែមីនា ខាងមុខមុខនេះ ដើម្បីឲ្យកម្មករ កម្មការិនី និងប្រជាពលរដ្ឋ ជួបជាមួយតំណាងរាជរដ្ឋាភិបាល ដើម្បីឆ្លើយបំភ្លឺរឿងដំឡើងប្រាក់ខែ ករណីបង្ក្រាប និងចាប់ខ្លួនសកម្មជនការពារសិទ្ធិមនុស្ស ដីធ្លី និងកម្មករនាពេលកន្លងមក។
នៅក្នុងលិខិតចុះថ្ងៃទី២៦ ខែកុម្ភៈ ផ្ញើជូនលោកអភិបាលសាលារាជធានីភ្នំពេញ តំណាងសហព័ន្ធសហជីព និងសមាគម បានរៀបរាប់ថា ដោយសារកូដកម្មតតវ៉ាកន្លងមកមានការបង្ក្រាបពីអាជ្ញាធរ រហូតដល់មានអ្នកស្លាប់ និងរបួស រួមទាំងការចាប់ខ្លួន ។ កូដកម្មទាមតារប្រាក់បៀវត្សកម្មករមិនទាន់បានដោះស្រាយឡើងវិញ រួមទាំងចំណុចមួយចំនួនទៀត មិនទាន់ត្រូវបានដោះស្រាយទេ។ ហើយសហព័ន្ធសហជីព និងសមាគមរៀបចំវេទិកានេះ ដើម្បីផ្តល់ឱកាសឲ្យកម្មករនិយោជិត និងបប្រជាពលរដ្ឋ រួមជាមួយតំណាងសំខាន់ៗ ដូចជា លោកឧបនាយករដ្ឋមន្ត្រី គាត ឈន់ ប្រធានគណៈកម្មការស្រាវជ្រាវប្រាក់ឈ្នួល លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកអ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងលោកជីវ កេង ប្រធានតុលាការក្រុងភ្នំពេញ ដើម្បីមកឆ្លើយបំភ្លឺនៅមុខមមហាជន អំពីការបង្ក្រាបការចាប់ខ្លួន និងដំឡើងប្រាក់ឈ្នួលជាដើម។
តំណាងសហព័ន្ធសហជីព និងសមាគម បានបញ្ជាក់ថា វេទិកានេះនឹងធ្វើនៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ វេលាម៉ោង៨ព្រឹក នៅទីលានប្រជាធិតេយ្យ មានកម្មករនិយោជិត មន្ត្រីរាជការ និងប្រជាពលរដ្ឋប្រមាណជាង៣ម៉ឺននាក់ចូលរួម៕