ភ្នំពេញ៖ រូបថតនេះ បានធ្វើអោយមានការចាប់អារម្មណ៍ជាខ្លាំង តាមទំព័រហ្វេសប៊ុក ដែលមនុស្សម្នាបាននាំគ្នាធ្វើការផ្សព្វផ្សាយពីមនុស្សម្នាក់ទៅ ម្នាក់ទៀត។
បេះដូងត្រូវបានធ្វើអោយញាប់ញ័រ ដោយសារតែការន្ធត់ចិត្តផង និងអាណិតផង នៅពេលឃើញរូបថតស្ត្រីម្នាក់ ធ្វើការងារប្រមូលសំរាមដោយមានចងកូននៅពីក្រោយខ្នង។ វាបញ្ជាក់អំពីស្ថានភាពក្រីក្រដ៏សែនលំបាកផង និងបង្ហាញអំពីទឹកចិត្តម្តាយ ដែលតស៊ូនឹងជីវិត ដើម្បីចិញ្ចឹមកូនផង។ ជាមួយគ្នានោះ គេក៏នាំគ្នាស្ញើចសរសើរដល់ស្ត្រីជាម្តាយដ៏ក្រីក្រម្នាក់នេះ នៅក្នុងការតស៊ូនឹងជីវិតដ៏សែនលំបាករបស់គាត់ ដើម្បីចិញ្ចឹមកូនតូចដែលគាត់ចងនៅពីក្រោយខ្នងផង។ អ្នកខ្លះក៏បានធ្វើអត្ថាធិប្បាយ ដើម្បីរំលឹកដល់កូនៗ អោយយល់អំពីបេះដូង និងក្តីស្រឡាញ់របស់ម្តាយគ្រប់រូប។បើអ្នកស្រឡាញ់ម្តាយអ្នក ឬអាណិតស្ត្រីក្នុងរូបនេះ ចូរចែករំលែកអត្ថបទនេះដល់មិត្តអ្នក៕