ស្វាយ រៀង ៖ លោក ចាន់ យុត្ថា នាយខុទ្ទកាល័យ និងជាអ្នកនាំពាក្យក្រសួងធនធានទឹកនិង ឧតុនិយម បានមានប្រសាសន៍ថា ករណី បូមទឹកសង្គ្រោះស្រូវប្រាំងជាគោលការណ៍ របស់លោករដ្ឋមន្ដ្រី គឺតាមមន្ទីរធនធាន ទឹកខេត្ដ រាជធានីទាំង គឺត្រូវបញ្ចេញសកម្ម ភាពព្រមគ្នាស្វែងរកប្រភពទឹកមកស្រោច ស្រពស្រែប្រាំងរបស់ប្រជាកសិករឱ្យបាន និងមិនគិតពីថ្ងៃធ្វើការ ឬថ្ងៃឈប់សម្រាកឡើយ ។
មន្ដ្រីមន្ទីរ ធនធានទឹកបានបញ្ជាក់ថា ក្រុមការងារបានចុះអន្ដរាគមន៍បូមទឹក សង្គ្រោះស្រូវប្រាំងបានចំនួន៥៣៣ហិកតា ក្នុងនោះក្នុងស្រុកកំពង់រោទិ៍ដែលមានផល ប៉ះពាល់រាំងស្ងួតចំនួន២១៣ហិកតា សង្គ្រោះបានចំនួន២០០ហិកតា ។ ស្រុក ស្វាយជ្រំ ផ្ទៃដីរាំងស្ងួតចំនួន១៧៥ហិកតា សង្គ្រោះបាន១៦៥ហិកតា និងស្រុកចន្ទ្រា ផ្ទៃដីរាំងស្ងួតចំនួន១៧៧ហិកតា សង្គ្រោះ បាន១៦៨ហិកតា ដែលពេលនោះការរាំង ស្ងួតដោយសារខ្វះប្រភពទឹក ត្រូវបានខាង មន្ទីរចាត់ចែងអន្ដរាគមន៍បូមទឹកស្រោច ស្រពលើផ្ទៃដីស្រែទាំងនោះជិតបាន១០០ ភាគរយទៅហើយ ៕
» ព័ត៌មានជាតិ » ក្រុមការងារមន្ទីរធនធានទឹកខេត្ដស្វាយរៀង បូមទឹកសង្គ្រោះស្រូវប្រាំង