(តាកែវ)៖ មន្រ្តីនគរបាលនៃការរិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។
ចំនួន៤រូបបានរងការចោទប្រកាន់ថា បានធ្វើសកម្មភាព ភ្ជង់ជនរងគ្រោះ យកលុយអស់ ចំនួន៧ពាន់ដុល្លា ។
នេះបើយោងតាមជនរងគ្រោះ ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិតាកែវ ឃុំស្រែរនោង ស្រុកត្រាំកក់ ខេត្តតាកែវ ។ ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មានថា ករណីភ្ជង់ប្លន់សំឡុត យកលុយពីសំណាក់ប៉ូលិស៤នាក់ ។
មកលើខ្លួននោះបានកើតឡើង កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០នៅក្នុងផ្ទះរបស់ជនរងគ្រោះតែម្ដង។
ពោលគឺពេលនោះមានក្រុមមន្រ្តីនគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ។ ដែលស្លៀកពាក់ ឯកសណ្ឋានស៊ីវិល ចំនួន៤នាក់ ប្រដាប់ដោយកាំភ្លើង ខ្លីមួយដើម ។ បានធាក់ទ្វាចូលផ្ទះរបស់គាត់ ហើយបានធ្វើសកម្មភាពភ្ជង់គាត់ ហើយពួកគេបានចូលរើកកាយ ។ យកលុយគាត់អស់ ជាង៥.០០០ដុល្លារ និងបានវាយខ្នោះគាត់ បញ្ជូនទៅកាន់ស្នងការ នគបាលខេត្តភ្លាមៗតែម្ដង ។
ជនរងគ្រោះបានថ្លែងបន្តថា ក្រោយពីបញ្ជូនគាត់មកដល់ស្នងការខេត្ត រួចហើយ ក្រុមមន្រ្តីនគរបាលទាំងអស់នោះ ។ បានឲ្យក្រុមគ្រួសារគាត់ យកលុយមកឲ្យគេចំនួន ២.០០០ដុល្លារបន្ថែមទៀត ។ ជាថ្នូរនិងការដោះលែងខ្លួន ឲ្យមានសេរីភាពវិញ ហើយពួកគេក៍បានសម្លុតគាត់ មិនឲ្យបែកធ្លាយរឿងនេះជាដាច់ខាត ។
បើយោងតាមសម្ដី ជនរងគ្រោះបានបញ្ជាក់ថា បក្ខពួកនគរបាលទាំង៤នាក់នេះ ។
គាត់ស្គាល់ឈ្មោះចំនួន២នាក់ ចំណែក២នាក់ទៀត មិនស្គាល់ឈ្មោះទេ ។
ដោយមន្រ្តី២រូប ដែលលោកស្គាល់នោះ ទី១គឺឈ្មោះ ឃុត ជីង នាយរងការិយាល័យគ្រឿងញៀន ។ និងទី២ឈ្មោះ ណៅ សុខសាតភក្ដី ហៅតឺម នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តតាកែវ ។
ជុំវិញករណីនេះ លោក ណៅ សុខសាតភក្ដី នាយរងផ្នែកការិយាល័យគ្រឿងញៀន នៃស្នងការនគរបាលខេត្តតាកែវ ។ បានថ្លែងប្រាប់យ៉ាងខ្លីថា លោកមិនបានដឹង ពីករណីយ៍ខាងលើនេះទេ ។
ទោះបីជាយ៉ាងណាក៍ដោយ លោក សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ បានទទួលស្គាល់ថា ពិតជាមានករណីយ៍នេះកើតឡើងពិតប្រាកដមែន ។
ដែលករណីនេះ គឺជាការចុះទៅបង្រ្កាបគ្រឿងញៀន ដោយជនសង្ស័យត្រូវបានតាមដាន ជាយូរណាស់មកហើយ ។
លោកស្នងការបានថ្លែងថា រឿងនេះជាករណីចុះបង្រ្កាបគ្រឿងញៀន ក៍ប៉ុន្តែមន្រ្តីយើងមិនចុះទៅចាប់គ្រឿងញៀន បែរជាទៅចាប់ជំរិត គេយកលុយទៅវិញ។
បើតាមលោកស្នងការខេត្តតាកែវ រឿងនេះលោកកំពុងតែបង្កើត ក្រុមការងារអោយគេស្រាវជ្រាវ ។ ហើយបើរកឃើញកំហុសមែននោះ លោកនឹងដាក់វិន័យកងកំលាំង ដូចជាបន្ថយសក្តិជាដើម ។ ហើយបើរកឃើញកំហុសធ្ងន់ធ្ងរ លោកនិងសុំគោលការណ៍ទៅលើ ដើម្បីឲ្យថ្នាក់លើជាអ្នកសម្រេចតាមនីតិវិធី៕