ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ធុំក្លិន​មិន​ស្រួល​ចេញពី​កន្លែង​ម៉ូតូ​ស​

ធុំក្លិន​មិន​ស្រួល​ចេញពី​កន្លែង​ម៉ូតូ​ស​

​  មន្ត្រីនគរបាល​ល្អិតល្អោច​អត់​ខ្សែ​ទុយោ​នឹង​គេ បាន​ខ្សឹប​តាម​កាសែត​អរិយធម៌​ថា «​លោក​ង៉ែត សុ​គ័​ន្ធ ប្រធាន ការិយាល័យ​ការពារ​និង​ហែ​អម​នៃ​នាយកដ្ឋានអង្គរក្ស​ក្រសួងមហាផ្ទៃ កំពុងតែ​ជាន់ក​ដកស្លាប​មន្ត្រី​ថ្នាក់ក្រោម និង​លួច​បញ្ចេញ​កម្លាំង​ទៅ​ការពារ​តាម​រោងចក្រ ក្រុមហ៊ុន សហគ្រាស យក​ប្រយោជន៍​ដាក់​ហោប៉ៅ​និង​ធ្វើ​ព្យុះ​ធ្វើ ភ្លៀង​តាម​អំពើ​ចិត្ត​»​។​
មន្ត្រី​ទាំង​នោះបាន​បន្តថា ក្រុមមន្ត្រី​ម៉ូតូ​ហែ​អម​(​ម៉ូតូ​ស​) មាន​គ្នា​ប្រមាណ​ជាង​២៣០​នាក់ តែមាន​វត្ត​មានមក ធ្វើការ​មិន​ដល់​១០០​នាក់​ទេ ក្រៅពីនោះ​លោក​ប្រធាន​ង៉ែត សុ​គ័​ន្ធ បញ្ចេញ​ឲ្យ​ទៅ​ការពារ​តាម​បណ្តា​ក្រុមហ៊ុន ឯកជន​យក​ប្រាក់ខែ​ពី​ឈ្មួញ ហើយ​លុយ​ការពារ​ក្រៅផ្លូវការ​ទាំងនោះ លោក​ប្រធាន​គាត់​ដកយក​៤០%​នៃ​ប្រាក់ ខែ រួច​ប្រាក់ខែ​រដ្ឋ​ក៏ត្រូវ​លោក​កាត់​យក​ដែរ គឺ​ក្នុង​១​ខែៗ​លោក​ប្រធាន​ម្នាក់នេះ​គ្រប់ទឹក​តែម្តង​។​
គេ​និយាយទៀតថា បើ​មន្ត្រី​ណា​ជា​ខ្សែ​របស់គាត់​ទើប​បានចេញ​ម៉ូតូ​ទៅ​បើ​កអម​ភ្ញៀវ តែបើ​មិនមែន​គ្នា​គាត់​ទេ​គឺ អង្គុយ​អាន​កាសែត​នៅ​ការិយាល័យ​។ លុយ​ដែល​បាន​ពី​ភ្ញៀវ​ឬ​ពី​គណៈប្រតិភូ​នានា គឺ​លោក​ប្រមូលយក​អស់ ដោយ​ចែក​មកវិញ​បាន​តិចតួច​បំផុត​។ គេ​បន្តថា ម៉ូតូ​សអម​ភ្ញៀវ​មាន​៨២​គ្រឿង គឺ​ខូច​អស់​៨​គ្រឿង​ហើយ ដោយ លោក​ប្រធាន​ម្នាក់នេះ​មិន​រវីរវល់​ធ្វើការ​ជួសជុល​ទេ ចង់​ខូច​អី​ខូច​ទៅ ហើយ​ម្យ៉ាងទៀត​ក្រុម​ជួសជុល​ម៉ូតូ​ក៏​គេ​រត់ អស់​ដែរ ព្រោះ​ជួសជុល​ម៉ូតូ​ហើយ​មិន​ឲ្យ​លុយ​គេ​។​
មន្ត្រីនគរបាល​នោះបាន​បន្តថា ធម្មតា​លុយ​ដែល​ចេញ​បេសកកម្ម​អម​ភ្ញៀវ​គឺ​គេ​ឲ្យ​ជា​កញ្ចប់​ទៅតាម​ចំនួន​មន្ត្រី ដែល​ចុះទៅ​ការពារ​និង​ហែ​អម​នោះ តែ​លុយ​កញ្ចប់​ទាំងនោះ​ត្រូវបាន​លោក​ប្រធាន​ដកយក​ស្ទើរ​អស់ ទើប​ទំលាក់ មក​ឲ្យ​កូនចៅ​។​
គេ​និយាយថា លោក​ង៉ែត សុ​គ័​ន្ធ ពិតជា​ស្រួល​ណាស់ ស៊ីលុយ​បេសកកម្ម​កូនចៅ​ផង ស៊ីលុយ​យាម​ខាងក្រៅ ផង និង​ស៊ី​លុយកាក់​ប្រាក់ខែ​ទៀត ពិតជា​គ្រប់ទឹក​ណាស់​។ អ្វីដែល​ត្រូវ​មើល​ជាបន្ទាន់​នោះ គឺ​ការបញ្ចេញ​កម្លាំង ជាង​១០០​នាក់ ឲ្យ​ទៅ​ការពារ​ក្រុមហ៊ុន​ឯកជន ហើយ​លុះដល់​ថ្ងៃ​បើកប្រាក់​ខែ​មក​បើកប្រាក់​ខែ​រដ្ឋ​ចែកជា​មួយ​មេៗ​។ គេ និយាយទៀតថា ទោះបីជា​លោក​ដល់​អាយុ​ចូលនិវត្តន៍​ហើយ ក៏​ពុំ​ព្រម​ចូល​ដែរ ព្រោះ​ជា​កន្លែង​ខ្លាញ់ ហើយ​ថ្នាក់ លើ​ឲ្យ​កាន់ការ​ងារ​ធំ​ជាង​នេះ​ក៏​គាត់​មិន​ទៅ​ដែរ ដោយ​ខ្លាច​ផុត​លុយ ហេស​!​ហេ​! ។ នៅមាន​រឿង​មិន​ប្រក្រតី​ជា ច្រើន​ទៀត ដែល​កាសែត​អរិយធម៌​នឹង​លើក​យកមក​ខ្សឹប​ដាក់​កាសែត​នៅ​លេខ​ក្រោយ​ទៀត​៕
​ដោយ​៖ ព្រហ្ម ពៅ​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya