ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||     បែកធ្លាយ! លោកយ៉េន ម៉ង់ ប្រធានសហគមន៍ ព្រៃលិចទឹកសាមគ្គីកំពង់គោររងការចោទប្រកាន់ ពីមហាជនគ្រប់មជ្ឈដ្ឋានថា ដីព្រៃលិចទឹកសម្រាប់ត្រីបន្តពូជពងកូន ត្រូវរលាយអស់ហើយ​  ||   

» Breaking News, ព័ត៌មានជាតិ » ធ្លាយ​រឿង​អំពើពុករលួយ​របស់​ប្រធាន​ និង​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​ស៊ី​ស្មើ​ដៃ​គ្នា​

ធ្លាយ​រឿង​អំពើពុករលួយ​របស់​ប្រធាន​ និង​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​ខេត្តកំពង់ធំ​ស៊ី​ស្មើ​ដៃ​គ្នា​

​កំពង់ធំ​៖​ប្រធាន​មន្ទីរ​និង​មន្ត្រី​នៃ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ​កំពុង​រង​នូ​ការរិះគន់​អំពី​អំពើពុករលួយ​តាមរយៈ​គាបសង្កត់​និង​ជំរិត​ទា​ប្រាក់​ពី​មន្ទីរ​អង្គភាព​និង​ក្រុមហ៊ុន​ជាច្រើន​នៅក្នុង​ខេត្ត​នៅពេល​ពួកគេ​រត់ការ​សូម​បើកប្រាក់​ម្តងៗ​។​
​តាម​សេចក្តីរាយការណ៍​ពី​ថ្នាក់ដឹកនាំ​នៃ​មន្ទីរ​ចំនួន​ពី​បាន​ឲ្យ​ដឹងថា​នៅ​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្ត​កំពង​ធំ​បច្ចុប្បន្ន​ទោះបីជា​រាជរដ្ឋាភិបាល​បានធ្វើ​កំនែ​ទំរង់​ស៊ី​ជំរូវ​ជាពិសេស​គឺ​ការលុបបំបាត់​អំពើពុករលួយ​នៅ​គ្រប់​រូបភាព ប៉ុន្តែ​ប្រធាន​និង​មន្ត្រី​នៃ​មន្ទីរ​មួយ​នេះ​នៅតែ​ប្រព្រឹត្ត​អំពើពុករលួយ​ស្មើ​ដៃ​គ្នា​ដូច ពេលមុន​ដដែល​គ្រាន់​តែមាន​ច​រិ​ក​ទន់ភ្លន់​ជាមុន​បន្តិច​ប៉ុណ្ណោះ​។​
​ប្រភព​ដដែល​បាន​ឲ្យ​ដឹងថា​នៅពេល​មន្ទីរ​អង្គភាព​រត់​ឯកសារ​សូម​ដក​សាច់ប្រាក់​មកប្រើប្រាស់​ម្តងៗ​គឺ​ត្រូវបាន​ប្រធាន​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​លោក​សុខ សុផល និង​លោក​កាំ​ង សួង ប្រធាន ការិយាល័យ​ថវិការ​រួម​និង​មន្ត្រី​ជំនាញ​៥​រូប​ទៀត​រួមគ្នា​ជំរិត​ទា​ប្រាក់​ពី​អ្នករត់​ឯកសារ​របស់​មន្ទីរ​អង្គភាព​តាម​អំពើ​ចិត្ត​ឧទាហរណ៍​រត់ការ​សូម​ដក​សាច់ប្រាក់​បុរេប្រទាន​ពី​១០​លាន​រៀល​ឡើងទៅ​គឺ​ត្រូវ​បង់លុយ​ជូន​លោក​ប្រធាន​មន្ទីរ សុខ សុផល ចំនួន​២%​លោក​ប្រធានការិយាល័យ​ថវិកា​ជាង​១%​និង មន្ត្រី​ពាក់ព័ន្ធ​រួមមាន​អនុប្រធាន​មន្ទីរ​អនុប្រធាន​ការិយាល័យ​ថវិកា​អ្នក​បោះត្រា​ចុះ​លេខ​លិខិត​និង​មន្ត្រី​ទទួលបន្ទុក​ទៀត​នោះ​គឺ​មន្ទីរ​អង្គភាព​នីមួយៗ​ត្រូវ​ចំណាយ​អស់​ទឹកប្រាក់​យ៉ាងតិច​បំផុត​៦%​នៃ​ទឹកប្រាក់​សរុប​ដែល​ត្រូវ​រត់ការ​សូម​ដក​នោះ​។​ប្រសិនបើ​មន្ទីរ​អង្គភាព​ណាមួយ​មិន​បំពេញ​បំណង​និង​ដឹង​អំពី​ទំលាប់​របស់​ប្រធាន​និង​មន្ត្រី​មន្ទីរ​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ខេត្តកំពង់ធំ​ទេ​ប្រាកដជា​ខ្ទង់​ប្រាក់​របស់​មន្ទីរ​អង្គភាព​ទាំង​ដែល​ត្រូវ​ដកយក​មក​ចាយ​តាម​គម្រោងការ​និង​មានការ​កកស្ទះ​ជាមិនខាន​។​ដូច្នេះ​មន្ទីរ​អង្គភាព​នីមួយៗ​គឺ​ត្រូវ​បង្ខំចិត្ត​ចំណាយ​ប្រាក់​ខ្លះ​ឲ្យ​ទៅ​ពួកគេ​ជា​ថ្នូរ​និង​បាន​ប្រាក់​មក​ចាយ​តាម​គម្រោងការ​។​ប្រធាន​មន្ទីរ​អង្គភាព​ជាច្រើន​នៅ​ខេត្តកំពង់ធំ​បាន​សូម​ណូ​ម​ពរ​ឲ្យ​លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ជួយ​ប្រៀនប្រដៅ​ដល់​លោក​ប្រធាន​មន្ទីរ សុខ សុផល និង​មន្ត្រី​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ឲ្យ​បាន​ចាស់ដៃ ដើម្បី​លុបបំបាត់​អំពើពុករលួយ​។​ហើយ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​គួរ​ចាត់តាំង​ក្រុមការងារ​ពិសេស​ដើម្បី​តាមដាន​អំពី​អំពើពុករលួយ​មួយ​នេះ​។​ដោយ​អស់​ពេល​មិនអាច​រៀបរាប់​អស់​អំពី​ករណី​អំពើពុករលួយ​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​និង​សាវតា​របស់លោក​ប្រធាន​មន្ទីរ សុខ សុផល នោះ​សូម​ប្រិយមិត្ត​តាមដាន នៅ​វគ្គ​ក្រោយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya