ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » រោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើដ៏ធំ ជាច្រើនកន្លែង រីកដុះដាលដូចផ្សិត ជំនាញរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន អសមត្ថភាពក្នុងការបង្ក្រាប

រោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើដ៏ធំ ជាច្រើនកន្លែង រីកដុះដាលដូចផ្សិត ជំនាញរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន អសមត្ថភាពក្នុងការបង្ក្រាប

ខេត្តក្រចេះ+ រោងសិប្បកម្មដ៏ធំនេះមេឈ្មួញឈ្មោះ ឃីម កំពុងតែមមាញឹកធ្វើ យ៉ាងសកម្ម ដោយក្នុងមួយថ្ងៃៗត្រូវដឹកជញ្ជូនឈើ់ពីគ្រប់ទិសទីយ៉ាងអនាធិបតេយ្យ ជាច្រើនម៉ែត្រគីប ដើម្បីយកចូលទៅរោងសិប្បកម្មកែឆ្នៃ និងដឹកបន្តតាមរថយន្តជាច្រើនគ្រឿង យកមកលក់ចែកចាយនៅតាមដេប៉ូក្នុង ខេត្តក្រចេះ និងចែកចាយបន្តទៅតាមបណ្តាលខេត្តផ្សេងៗទៀត ។

 

រោងសិប្បកម្មកែឆ្នៃផលអនុផលព្រៃឈើជាច្រើនកន្លែង ឋិតក្នុងស្រុកសំបូរ ខេត្តក្រចេះ ដែលសព្វថ្ងៃនេះកំពុងតែមានសកម្មភាពរីកដុះដាលដូចផ្សិតយ៉ាងពេញទំហឹង តែបែរជាជំនាញរដ្ឋបាលព្រៃឈើ និងមន្ដ្រីបរិស្ថាន អសមត្ថភាពក្នុងការបង្ក្រាប ហាក់ដូចជាគ្មានអើពើចុះបង្ក្រាបអ្វីបន្តិចសោះ បណ្ដោយឱ្យពួកឈ្មួញទាំងនោះធ្វើសកម្មភាពរកស៊ីបំផ្លិចបំផ្លាញព្រៃឈើ ធនធានធម្មជាតិតាមតែអំពើចិត្ត។

ប្រជាពលរដ្ឋសង្ស័យថា ករណីដែលសមត្ថកិច្ចជំនាញមិនដែលធ្វើការចុះបង្ក្រាប ទីតាំងរោងសិប្បកម្មកែឆ្នៃឈើដ៏ធំនេះទាំងអស់នោះ សង្ស័យតែជាកន្លែងប្រភពចំណូល ឬក៏ឆ្នាំងបាយរបស់លោកទេដឹងទើបបានជាលោកមិនធ្វើការបង្ក្រាបសោះ? ។

 

សមត្ថកិច្ចជំនាញ និង ស្នាក់ការកងរាជអាវុធហត្ថ នៅក្នុងស្រុកសំបូរ ខេត្ត ក្រចេះ អសកម្មក្នុងការបង្ក្រាបបទល្មើសរោងសិប្បកម្មឈើរបស់ឈ្មោះ ឃីម ម្នាក់នេះមិនដែល យកចិត្តទុកដាក់ក្នុងការបង្ក្រាបបទល្មើសរោងសិប្បកម្មឈើនេះម្តងណាឡើយ ហាក់បីដូច ផ្គើនទៅនិងអនុសាសន៍របស់ប្រមុខរដ្នាភិបាល បានដាក់ចេញឲ្យមន្ត្រីអនុវត្តច្បាប់ ធ្វើការទប់ស្កាត់ និងបង្ក្រាបយ៉ាងម៉ឺងម៉ាត់ជាទីបំផុត ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya