ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក គឹម ស្រេង នាយរងខណ្ឌ ជលផលកំពង់ឆ្នាំង លោក គឹម ហេង នាយសង្កាត់ ជលផលកំពង់ ត្រឡាច ស្រណុកពេកដេកភ្លេចមើលបទល្មើសនេសាទ ដែលកើតមាន យ៉ាងព្រោងព្រាត់នៅតាមដងទន្លេដែលខ្លួនគ្រប់គ្រង

លោក គឹម ស្រេង នាយរងខណ្ឌ ជលផលកំពង់ឆ្នាំង លោក គឹម ហេង នាយសង្កាត់ ជលផលកំពង់ ត្រឡាច ស្រណុកពេកដេកភ្លេចមើលបទល្មើសនេសាទ ដែលកើតមាន យ៉ាងព្រោងព្រាត់នៅតាមដងទន្លេដែលខ្លួនគ្រប់គ្រង

ខេត្តកំពង់ឆ្នាំង ៖ ទោះជាយ៉ាងណាក៏ ដោយក៏នៅតែមានការិៈគន់យ៉ាងច្រើន ពីក្រុមអ្នកសង្កេតការនៅលើ សេចក្តីសុខប្រកបដោយភាពស្ពឹក ស្រពន់ របស់ លោក គឹម ស្រេង នាយរងខ័ណ្ឌជលផលខេត្ត និង លោក គឹម ហេង នាយសង្កាត់ កំពង់ត្រឡាច ដែលគេសម្លឹងឃើញ ថា ទីតាំងដែននេសាទជាច្រើននៅ ក្នុងខេត្តកំពង់ឆ្នាំង គឺត្រូវបានបទល្មើសនេសាទជាច្រើនបង្កើន ឡើងខ្លាំង គឺមានក្រុមអនិក្ខជនវៀតណាមធ្វើ សកម្មភាព រុញនាម និងនាមសម័យ យ៉ាងគគ្រឹកគគ្រេងទាំងយប់ទាំងថ្ងៃ នៅតាមដងទន្លេ ចំណុច មុខ ភូមិ ត្រជេស ចំណុច មុខ ភូមិ ក្អែកពង ចំណុច ស្តីប្រលិច ឡើងរហូតដល់ ក្បាលកោះលង្វែក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សេចក្តីរាយការណ៍ យ៉ាងច្រើនចេញ ពីស្រុកកំពង់ត្រឡាច បានឱ្យអ្នកយកព័ត៌មានយើងដឹងថា តែទូទាំង ស្រុកកំពង់ត្រឡាចទៅហើយដែល បង្កើនបទល្មើសនេសាទគ្រប់រូបភាព ទាំងរដូវបិទនេសាទ ទាំងរដូវបើកនេសាទគេតែងតែឃើញសកម្មភាព បទល្មើសនេសាទ កើតមានទាំងយប់ទាំងថ្ងៃ នៅលើទឹកដី ឃុំ ត្រជេស តែម្តង។

សេចក្តីរាយការណ៍យ៉ាងច្រើនបានបន្តទៀតថា សកម្មភាពបទល្មើសនេសាទ ដែលកើត មាននៅលើទឹកដី ឃុំ យ្រជេស គឺពួកគេមិនមែនធ្វើ សកម្មភាព រុញនាម ឫ អូសនាម សម័យ ក្នុងទ្រុងទ្រាយធំ មិនមែនធ្វើ សកម្មភាព ក្នុងលក្ខណៈលួចលាក់នោះទេ ប៉ុន្តែគេមិនដែលឃើញ សមត្ថកិច្ចជំនាញ ឫ ក៏ រូបលោក គឹម ស្រេង នាយរងខ័ណ្ឌ និង លោក គឹម ហេង នាយសង្កាត់ ជលផល កំពង់ត្រឡាច ចាប់អារម្មណ៍អើរពើរ អ្វីឡើយរាល់ថ្ងៃនេះ សេចក្តីរាយការណ៍បានបន្តទៀតថា កន្លងមក នោះសម្រាប់ មន្ត្រីជំនាញ ក្នុងខេត្តកំពង់ឆ្នាំង គេធ្លាប់ ឮបាន ឃើញ ឯកឧត្តម អេង ជាសាន ប្រធានរដ្ឋបាលជលផល កម្ពុជា ធ្លាប់បានជួយផ្តល់ជាកាណូតបាឡាស្មាច់មួយចំនួនផងដែរ ដល់រូប លោក គឹម ស្រេង និងមន្ត្រីជលផល យ៉ាងច្រើន ក្នុងវត្តមាននោះគេក៏ធ្លាប់ បានឃើញ និង ឮប្រសាសន៍ យ៉ាងច្រើនដែលចេញពីមាត់ ឯកឧត្តម អេង ជាសាន ដែលស្នើរសុំឱ្យមន្ត្រី ជំនាញក្តោមឱវាទ ដូចជា លោក គឹម ស្រេង នាយរងខ័ណ្ឌ និង លោក គឹម ហេង នាយាង្កាត់ កំពង់ត្រឡាច ជួយអនុវត្តន៍ តាមអនុក្រិដ្ឋ និង អនុ សាសន៍ របស់ រាជរដ្ឋាភិបាល គឺ ត្រូវធ្វើយ៉ាងណាជួយទប់ស្កាត់ បទល្មើសនេសាទ ទ្រង់ទ្រាយធំ ដែលកើតមាន នៅលើទឹកដីរបស់ ខ្លួនគ្រប់គ្រង ការផ្តាំផ្ញើ និងការណែនាំ របស់ ឯកឧត្តម អេង ជាសាន មន្ត្រីជំនាញនៅ ក្នុងខេត្តកំពង់ឆ្នាំង គឺ សម្រួល ឥរិយ៉ាបទ ស្តាប់គួឱ្យ សរសើរ ប៉ុន្តែការអនុវត្តន៍ គឺហាក់ ផ្ទុយ ទៅនឹងការណែនាំ និងការស្នើរ សុំ របស់ ឯឧត្តម អេង ជាសាន ទៅវិញ ប្រភព ព័ត៌មានយ៉ាងច្រើន សូមធ្វើការសំណូមពរ ដល់ ឯកឧត្តម អេង ជាសាន ប្រធានរដ្ឋបាល ជលផល កម្ពុជា សូមមេត្តាជួយ ចាប់សរសៃសរសូង ឲ្យ លោក គឹម ស្រេង នាយរងខ័ណ្ឌ រដ្ឋបាល ជលផល កំពង់ឆ្នាំង និងលោក គឹម ហេង នាយសង្កាត់ កំពង់ ត្រឡាច ខ្លះផងទាន ព្រោះអីរាល់ ថ្ងៃនេះ គឺ លោក នាយរងខ័ណ្ឌ និង លោក នាយសង្កាត់ គឺហាក់បីដូចជា ស្ពឹកស្រពន់ខ្លាំងណាស់ រហូតធ្វើឲ្យ ស្រុកកំពង់ត្រឡាច ទាំងមូលសម្បូរ ទៅដោយបទល្មើសនេសាទ កើតមានទាំងយប់ទាំងថ្ងៃ ។ មន្ត្រីជំនាញ ក្នុងខេត្តកំពង់ឆ្នាំង ចាត់ទុកអ្នកសារព័ត៌មាន ជាឆ្អឹង ទទឹង ក របស់ ពួកគេ ៕ ចាំអ៊ុតមើលបន្ត

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya