ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ប៉ះ​កងរាជអាវុធហត្ថ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​

ប៉ូលិស​ប៉ះ​កងរាជអាវុធហត្ថ ធ្វើ​ឲ្យ​មានការ​ភ្ញាក់ផ្អើល ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​យប់​ថ្ងៃទី​៣ មិនា ឆ្នាំ​២០១៤​។  ហេតុនេះ​ការភ្ញាក់ផ្អើល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​និង អ្នកដំណើរ​នាំគ្នា​មក​ចោមរោម មើល ដោយសារ​បុរស​ពីរ​នាក់​ដែល​ត្រូវបាន​គេ​ស្គាល់​ថា ម្នាក់​ម​មាន​មុខងារ​ជា​មន្ត្រីប៉ូលិស​និង ម្នាក់ទៀត​មានមុខ​ងារ​ជា មន្ត្រី​កងរាជអាវុធហត្ថ​នៃ​ខេត្តកណ្តាល បាន​ឈ្លោះប្រកែក​គ្នា​តាម បណ្តោយ​ផ្លូវ​ព្រះមុន្នីវង្ស​កែង​ផ្លូវ​លេខ​២៧៨ ស្ថិតក្នុង សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌចំការមន រហូតដល់​មានការ​ជ្រុះ​កាំភ្លើង ចេញពី​ចង្កេះ​បង្ក​ការភ្ញាក់ផ្អើល​ដល់​អ្នកដំណើ​រ ស្មានតែ​មានការ​ផ្ទុះអាវុធ​។
​ហេតុការណ៍​ភ្ញាក់ផ្អើល​នេះដែរ សមត្ថកិច្ច​មូលដ្ឋាន​ក៏ដូចជា​កម្លាំង​កងរាជអាវុធហត្ថ​ខណ្ឌចំការមន​បាន​ចុះ ធ្វើ ការអន្តរាគមន៍​ដល់​កន្លែងកើតហេតុ​ភា្ល​មៗ ហើយ​បាន​ឃាត់ខ្លួន​បុរស​ទាំងពីរ​នាក់​ទៅ​ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល បឹង​កេងកង​ទី​១ ដើម្បី​ធ្វើការ​សាកសួរ​បន្ថែម​។ ប្រភព​ព៏​ត៌មាន​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​នៅពេល​កើតហេតុ​គេ​បានឃើញ បុរស​ដែលជា​មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ មានឈ្មោះ និល វុទ្ធី អាយុ​៣១​ឆ្នាំ មានមុខ​ងារ​ជាម​ន្ត្រី​កងរាជអាវុធហត្ថ​ប្រចាំខេត្ត​កណ្តាល​។
​បាន​រៀបរាប់ថា រូបគេ​បាន ជិះ​ម៉ូតូ​តាម​ដងផ្លូវ​សាធារណៈសុខៗ ស្រាប់តែ​មន្ត្រីប៉ូលិស​ខាងលើ​បាន​ជិះ​ម៉ូតូ​តាម​ពី​ក្រោយមក​រហូតដល់​ចំណុច កើត ហេតុ​ខាងលើ​រូបគេ​ក៏បាន​ជិះ​ម៉ូតូ​ឡើង​ខឿន​ផ្លូវ​ដើម្បី​ឈប់ តែ ចែដ​ន្យ​ម៉ូតូ​របស់គេ​ឈប់​លើ​ចំណោទ​ក៏ត្រូវ​ធ្លាក់ចុះ​មកក្រោម វិញ​ដួល​ទៅ​ថ្នល់ ហើយ​ខណៈ​ដោយ​រូបគេ​ព្យាយាម​ទប់​ម៉ូតូ​ដើម្បី​កុំ​ឲ្យ​ដួល​នោះ​ក៏ត្រូវ​ទាក់ ដៃចង្កូត​ជាមួយនឹង​កាំភ្លើងខ្លី ដែល​នៅ​ចង្កេះ​របស់ខ្លួន​ធា្ល​ក់​ចុះ​មកដល់​ដី ធ្វើ​ឲ្យ​បុរស​ដែលជា​មន្ត្រីប៉ូលិស​ដែល​ជិះ​ម៉ូតូ​ធ្វើដំណើរ​តាម​ពីក្រោយ រហូតមក នោះបាន​ចុះ​ពីលើ​ម៉ូតូ​ហើយ​ចាប់​ក្របួច​ករ​អាវ​របស់​ឈ្មោះ​និល វុទ្ធី ដោយបាន​ស្រែក​យ៉ាងខ្លាំង​ទៀតផង ។
​ឈ្មោះ និល វុទ្ធី ខាងលើ​ជា​ចោរ​ពេញៗ​មាត់​តែម្តង ក៏បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប​ង​ប្អូន​អ្នកដំណើរ​និង​អ្នក ដែល​រស់នៅ​ជិត​កន្លែងកើតហេតុ​នាំគ្នា​មក​ចោមរោម​មើល​។ ចំណែក​សម្តី​របស់​មន្ត្រី​ប៉ូលិស​ដែល​បាន​ដេញ​ម៉ូតូ​របស់ មន្ត្រី​កងរាជអាវុធហត្ថ​ខាងលើ ដែលមាន​ឈ្មោះ​និល វុទ្ធី​វិញ​បាន​និយាយ ថា មូលហេតុ​ដែល​គាត់​ដេញតាម​ម៉ូតូ​របស់​មន្ត្រី ខាងលើ​ព្រោះ​គេ​ជិះ​ម៉ូតូ​រេ​ពេញ​ផ្លូវ ហើយ​មើលទៅ​គួរ​ឲ្យ​សង្ស័យ​ទើប​រូបគាត់​ជិះ​ម៉ូតូ ដេញតាម​មក​រហូតដល់​ចំណុច ផ្លូវ​ព្រះមុន្នីវង្ស កែង​ផ្លូវ​លេខ​២៧៨ ក៏​ស្រាប់តែ​ឃើញ​ឈ្មោះ និល វុទ្ធី ឈប់​ម៉ូតូ​ហើយ​មាន​ធ្លាក់​អាវុធ​ចេញពី​ចង្កេះ​ផង​នោះ រូបគាត់​ក៏​ស្មានតែ​ចោរ​ដក​កាំភ្លើង​ធ្វើ​សកម្មភាព ក៏​សម្រេចចិត្ត​ទៅ​ក្របួច​ករ​អាវ​របស់​ឈ្មោះ និល វុ​ទ្ធ​ខាងលើ​តែម្តងទៅ​។
ក្រោយពេល​កើតហេតុ​សមត្ថកិច្ច ក៏ដូចជា​ក្រុម​កងកម្លាំង​រាជ​អាវុធហត្ថ​ប្រចាំ​ខណ្ឌ ចំការមន​បាន​នាំខ្លួន​មន្ត្រី​ទាំងពីរ​នាក់មក​ធ្វើការ​សាកសួរ​នៅ ស្នាក់ការ​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​បឹង​កេងកង​១ ឃើញថា បុរស​ទាំងពីរ​នាក់​ពិត​ជាមាន​មុខងារ​ត្រឹមត្រូវ​ក្នុង​ផ្លូវច្បាប់​មែន រីឯ​កាំភ្លើង​របស់​ឈ្មោះ​និល វុទ្ធី​វិញ​គឺមាន​លិខិត​ចេញ​ឲ្យ​ប្រើ ប្រាស់​ត្រឹមត្រូវ​តាមច្បាប់​ផងដែរ​។ ហើយ​ក៏បាន​ព្យាយាម​សម្របសម្រួល​ភាគី​ទាំងពីរ​ដើម្បី​បញ្ជ​ប់​រឿង ព្រោះថា ករណី​ខាងលើនេះ​ជា​ករណី អ​ចេតនា និង​យល់​ច្រ​លំ​និង​គ្នា​តែប៉ុណ្ណោះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya