កំពង់ស្ពឺៈ ឈើជាច្រើនដុំដឹកតាមគោយន្តកន្រ្តៃត្រូវបានក្រុមឈ្មួញ និងប្រជាពលរដ្ឋ ដឹកយ៉ាងអនាធិបតេយ្យយកកមមកទុកតាមផ្ទះស្ថិតនៅ ភូមិទំពូង ឃុំភក្តី ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺមិនបានរំខានមន្ត្រីជំនាញពាក់ព័ន្ធក្នុងស្រុកមិនបានចុះបង្រ្កាបឡើយគេសង្ស័យ
ថាត្រូវរូវជាក្រុមឈ្មួញបាំងភ្នែក។
បើតាមសម្តីរាយការណ៍ពីពលរដ្ឋ និងអ្នកដឹកឈើរស់នៅភូមិឃុំខាងលើបានឱ្យដឹង នៅរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នំា២០២០នេះថា ឈើដែលពួកគាត់ដឹកមកពី ភ្នំឱរ៉ាល់ ស្រុកឱរ៉ាល ខេត្តកំពង់ស្ពឺ នោះតែទម្រាំពួកគាត់ដឹកមកដល់ ស្រុកបសេដ្ឋ គឺបានបង់លុយឱ្យសមត្ថកិច្ច និងមន្រ្តីជំនាញពាក់ព័ន្ធនៅតាមដងផ្លូវអស់លុយ៨០.០០០០រៀលទៅ១.០០០០០០រៀលជាថ្នូរទើបមកដល់ផ្ទះ។
ប្រភពដដែលបន្ថែមទៀតថា ឈើប្រណិតប្រភេទមូលៗនេះមានមុខកាត់ទំហំ៥០ទៅ៦០ មានប្រវែងជាងពីរម៉ែត្រ។ ពួកគាត់បានលក់ទៅឱ្យក្រុមឈ្មួញក្នុងមួយគោយន្តតម្លៃជាងបួនលានរៀល។ ឈើទាំងនោះគ្មានអ្នកណាហ៊ានជាមួយនោះទេ ? ព្រោះជារបស់មន្រ្តីធំម្នាក់នៅក្នុង ខេត្តកំពង់ស្ពឺ ទើបមន្រ្តីជំនាញ រដ្ឋបាលព្រៃឈើ ពាក់ព័ន្ធទាំងអស់ ចេះតែបិទភ្នែកទៅ…។
ទើបធ្វើឲ្យមហាជនមានការរិះគន់ទៅលើមន្រ្តីជំនាញពាក់ព័ន្ធ រដ្ឋបាលព្រៃឈើ ខេត្តពំពង់ស្ពឺ បើកភ្លើងខៀវឱ្យក្រុមឈ្មួញ និងពលរដ្ឋកាប់បំផ្លាញព្រៃឈើនៅតំបន់ ភ្នំឱរ៉ា់ល់ស្ទើរតែរលាយហិនហោចគ្មានសល់។ ក្រោមការលើឡើងនិងរិះគន់របស់ពលរដ្ឋក្រុមអ្នកយកព័ត៌មានខេត្តកំពង់ស្ពឺ បានទូរស័ព្ទទៅលោក តាំង ចាន់សេម៉ា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកឱរ៉ាល់ ដើម្បីសូមការបកស្រាយ។
ការចោទប្រកាន់ពាក់ព័ន្ធនិងដឹកជញ្ជូនឈើខុះច្បាប់ យ៉ាងអនាធិបតេយ្យខាងលើនេះ លោកបាននិយាយថាការដឹកជញ្ជូនឈើចេញពីស្រុកឱរ៉ាល់នោះលោកមិនដឹងជាគេដឹក
យកទៅណាទេ ព្រោះរវល់មកសម្រាកពេទ្យ។
លោកសូ គា នាយផ្នែករដ្ឋព្រៃឈើកំពង់ស្ពឺមិនអាចសុំការបកស្រាយបានទេ ព្រោះមិនមានលេខទូរស័ព្ទ ចំណែកលោកចាន់ មន្នីនាថ នាយផ្នែករដ្ឋបាលព្រៃឈើបសេដ្ឋក្រុម អ្នកយកព័ត៌មានយើងបានទូរស័ព្ទចូលជាច្រើនដងគ្មានអ្នកលើ។
រីឯលោក ឈាង តុលា ប្រធានមន្ទីកសិកម្មខេត្តកំពង់ស្ពឺបានឲ្យដឹងកាលពីព្រឹក ថ្ងៃទី១៤ខែធ្នូឆ្នាំ២០២០នេះថាលោកនិងទាក់ទងទៅនាយសង្កាត់រដ្ឋបាលព្រៃឈើបសេដ្ឋ
ដើម្បីសួរនាំរឿងទាំងអស់នឹង។
លោកសប្បាយរីករាយ ចំពោះបងប្អូនក្រុមអ្នកព័ត៌មានខេត្តកំពង់ស្ពឺទាំងអស់ដែលបានផ្តល់ ព័ត៌មានទាក់ទងនិងបទល្មើសដែលកើតមានក្នុងខេត្តកំពង់ស្ពឺ៕