ភ្នំពេញ ៖ កាលពីវេលាម៉ោងប្រមាណ ១១ និង១០នាទីយប់ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៤ ស្ថិតនៅចំណុចផ្ទះលេខ ៥៦A តាមបណ្ដោយផ្លូវ២០៦ ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក ។
បើតាមការនិយាយ រៀបរាប់ពីបុរស ឈ្មោះ វុត្ថា អាយុ ៤០ឆ្នាំស្នាក់នៅផ្ទះលេខ 43C ក្នុងសង្កាត់ផ្សារដើមគ ខណ្ឌទួលគោក បានបាត់ម៉ូតូមួយគ្រឿង ម៉ាកស្កុបពី ពណ៌ ស មិនចាំស្លាកលេខ ដោយមុនពេល កើតហេតុ រូបគាត់ទើបតែត្រឡប់ មកពីហូបអី ជាមួយមិត្តភក្តិ នៅខាងក្រៅហើយស្រវឹង នៅពេលជិះម៉ូតូត្រឡប់មកផ្ទះវិញ ខណៈមកដល់មុខផ្ទះ ក៏ឈប់ម៉ូតូ ហើយបានដើរចេញពីម៉ូតូប្រហែលជា ១០ម៉ែត្រទៅបត់ជើងតូចនៅក្បែរនោះ ស្រាប់តែពេលនោះ មានជនសង្ស័យចំនួន២នាក់ បានជិះម៉ូតូមួយគ្រឿងមិនស្គាល់ម៉ាក បានមកឈប់ក្បែរម៉ូតូគាត់ ហើយក៏ឡើងជិះម៉ូតូគាត់ គេចខ្លួនបាត់ភ្លាមៗតែម្ដង ។
ទាក់ទិននឹងករណីនេះ បុរសនេះ ក៏ត្រូវបាននគរបាលប៉ុស្ដិ៍ផ្សារដើមគ ធ្វើការសាកសួរជំហានដំបូងសិន ចាំស្អែកព្រឹក មកដាក់ពាក្យបណ្ដឹងតាមក្រោយ ដើម្បីឈានទៅកំណត់មុខសញ្ញា ជនសង្ស័យទាំងពីរ នាក់នោះ ៕