ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​ចាប់​ឃាត់​បាន​២​នាក់​ប្តី​-​ប្រពន្ធ ជិះ​ម៉ូតូ​បុក​គេ ព្យាយាម​បើក​រត់ ​

ប៉ូលិស​ចាប់​ឃាត់​បាន​២​នាក់​ប្តី​-​ប្រពន្ធ ជិះ​ម៉ូតូ​បុក​គេ ព្យាយាម​បើក​រត់ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង ១​និង​១០​នាទី​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៤ តាម​បណ្ដោយ​ផ្លូវ​មុនី​រ៉េត មុខផ្ទះ​លេខ​១៣៣ សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ។​
​មុនពេល​កើតហេតុ គេ​បានឃើញ​បុរស និង​ស្ត្រីជន​ជាតិចិន ២​នាក់ ជា​ប្ដី​-​ប្រពន្ធ​ជិះ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1A-0678 ធ្វើដំណើរ​តាមផ្លូវ​មុនី​រ៉េត ក្នុងទិសដៅ​បញ្ច្រាសទិស ខណៈ​មកដល់​ចំណុច​មុខផ្ទះ​លេខ ១៣៣ ក៏បាន​ជិះ​ទៅបុក​ចំ​ម៉ូតូ​វ៉េវ​អាល់​ហ្វា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-4773 បណ្ដាល​ឲ្យ​ម្ចាស់​ម៉ូតូ​វេ​វ​អាល់​ហ្វា រងរបួស​ធ្ងន់ ឃើញ​ដូច​នោះ ពីរ​នាក់​ប្ដី​-​ប្រពន្ធ ជិះ​ម៉ូតូ​សង់​កូរ៉េ​រងរបួស​ស្រាល ក៏​ព្យាយាម​ជិះ​រត់ ប៉ុន្តែ​ត្រូវ​សមត្ថកិច្ច​ដេញ ចាប់បាន​មកវិញ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya