ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» ព័ត៌មានជាតិ » ឡាន​បុក​ម៉ូតូ ហើយ​ជ្រុល​ទៅបុក​ហាង​លក់​បាយ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ​

ឡាន​បុក​ម៉ូតូ ហើយ​ជ្រុល​ទៅបុក​ហាង​លក់​បាយ បង្ក​ការភ្ញាក់ផ្អើល​ទាំងយប់ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​៣ ខែមីនា ឆ្នាំ​២០១៤ យុវជន​២​នាក់​បាន​រងរបួស​ធ្ងន់ និង​សម្ភារៈប្រើប្រាស់​ក្នុង​ហាង​លក់​បាយ និង​មីឆា មួយចំនួន​បានទទួល​រង​ការខូចខាត​ក្នុង ខណៈពេល​ដែលមាន​មនុស្ស​មួយក្រុម​ដែល​គេ​អះអាងថា​ជា​មន្ត្រីប៉ូលិស​ផង បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​មួយគ្រឿង​បុក​យុវជន​ទាំង​២​នាក់​នេះ ហើយ​ជ្រុល​ទៅបុក​ហាង​លក់​បាយ និង​មីឆា ទាំង​កម្រោល​នោះ​។​
​នៅតាម​បណ្តោយ​ផ្លូវ​២៨៩ កែង​៦១៤ មុខ​ផ្សារ​ទួលគោក ស្ថិតក្នុង​សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។​
​នៅមុន​ហេតុការណ៍​នេះ កើតហេតុ​គេ​ឃើញ​បុរស​ម្នាក់ ដែល​គេ​ស្គាល់​ថា ជា​មន្ត្រីប៉ូលិស​ផង​បាន​បើករថយន្ត​កាមរី​បា​ឡែ​ន​ពណ៌​ទឹកប្រាក់ អត់​ស្លាក​លេខ បើក​ចេញពី​ហាង​បុប្ផា​រីករាយ ហើយ​ធ្វើដំណើរ​តាមផ្លូវ​២៨៩ កែង​៦១៤ មកដល់​ចំណុចកើតហេតុ ក៏បាន​បុក​ពីក្រោយ​យុវជន​២​នាក់ ជិះ​ម៉ូតូ​ស្កូ​ពី​កូន​ទា​ចេញពី​ធ្វើការ បណ្ដាល​ឲ្យ​រងរបួស​ធ្ងន់ធ្ងរ​ទាំង​ពីរ​នាក់​។ បន្ទាប់មក​អ្នកបើក​បរបាន​បួង​ចង្កូតរថយន្ត​បម្រុង​គេច​ក៏​ជ្រុល​ទៅបុក​ហាង លក់​បាយ និង​មីឆា​យីហោ​អឿង អ៊ាង បណ្តាល​ឲ្យ​ខូចខាត​ម៉ូតូ​៤​គ្រឿង និង​របួស​អ្នកលក់​ផងដែរ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya