ភ្នំពេញ ៖កាលពីវេលាម៉ោង៨និង១៥នាទីយប់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៤ បុរសវ័យជាង៣០ម្នាក់បានធ្លាក់ពីលើផ្ទះជាន់ទី២ដែលកំពុងសាងសង់ បណ្តាលឲ្យបាក់ដៃស្តាំ ខណៈបុរសរងគ្រោះរូបនេះបានឡើងទៅនិយាយទូរស័ព្ទនៅជាន់ទី២មិន ប្រយ័ត្នក៏រអិលធ្លាក់ពីលើតែម្តង ។
ស្ថិតនៅផ្ទះកំពុងសាងសង់ថ្មី តាមបណ្តោយផ្លូវលេខ១៤១ ក្នុងសង្កាត់វាល់វង់ ខណ្ឌ៧មករា ។ បុរសរងគ្រោះមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយពីធ្លាក់ពីលើផ្ទះជាន់ទី២ ត្រូវបានអ្នកធ្វើការជាមួយហៅរថយន្តសង្គ្រោះដឹកទៅព្យាបាលនៅ មន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ៕