ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​​សមរង្ស៊ី​​ត្រូវ​បាន​​លើក​លែង​ទោស​​ពី​ព្រះមហាក្សត្រ​​តាម​សំណើ​សម្តេច​តេ​ជោ សែន​

លោក​​សមរង្ស៊ី​​ត្រូវ​បាន​​លើក​លែង​ទោស​​ពី​ព្រះមហាក្សត្រ​​តាម​សំណើ​សម្តេច​តេ​ជោ សែន​

ភ្នំពេញ ៖ ប្រភពព័ត៌មាន​ច្បាស់​ការណ៍​មួយ​បាន​ឲ្យ​ដឹងថា លោក​សមរង្ស៊ី មេបក្ស​ប្រឆាំង​គឺ​«​គណបក្ស​សង្គ្រោះ ជាតិ​» ដែល​រស់នៅ​និរទេស​ដោយ​ខ្លួនឯង​ឯ​ប្រទេស​បារាំង​នោះ ត្រូវបាន​ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ កម្ពុជា ឡាយព្រះហស្តលេខា​លើកលែងទោស តាម​សំណើ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​។​

ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ការស្នើសុំ​ការលើកលែងទោស​ពី​ព្រះមហាក្សត្រ​ឲ្យ​លោក​សមរង្ស៊ី រួច​ពី​ទោសពៃរ៍ ហើយ​អាច​វិល​ចូលមក​កម្ពុជា​វិញ ទាន់​ឱកាស​នៃ​ថ្ងៃ​ឃោសនា​រក​សំឡេងឆ្នោត​នោះ គឺ​បន្ទាប់ពី​មានការ​ចរចា​ដោយ សម្ងាត់​មួយ រវាង​លោក​សមរង្ស៊ី និង​សម្តេច​តេ​ជោ ហ៊ុន សែន ជាច្រើន​ម៉ោង នា​យប់​ថ្ងៃទី​១១ និង​ឈាន ចូល​ថ្ងៃទី​១២​ខែកក្កដា​នេះ​។ ក្រោយពី​ចរចា​យល់ព្រម​ទទួលយក​លក្ខខណ្ឌ​ជាសម្ងាត់​នោះ​ហើយ ទើប​សម្តេច តេ​ជោ​បានធ្វើ​លិខិត​ទៅ​ព្រះមហាក្សត្រ​ភ្លាមៗ ដើម្បី​ស្នើសុំ​ការលើកលែងទោស​ដល់​លោក​សមរង្ស៊ី ឲ្យ​បាន​វិល ចូល​ស្រុក​វិញ ចូលរួម​ការបោះឆ្នោតជាតិ​នា​ថ្ងៃទី​២៨ ខែកក្កដា ខាង​មុខនេះ​។​

ប្រភពព័ត៌មាន​បានបញ្ជាក់​ថា ក្រោយពី​បានការ​លើកលែងទោស​លោ​ក​សមរង្ស៊ី និង​វិល​មក​ស្រុក​វិញ​មុនពេល កំណត់ ពោល​គឺអាច​ថ្ងៃនេះ​ឬ​ថ្ងៃស្អែក​៕ អ្នករាយការណ៍​បី​សេះ​


Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya