កំពង់ធំ៖ប្រធានមន្ទីរនិងមន្ត្រីនៃមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំកំពុងរងនូការរិះគន់អំពីអំពើពុករលួយតាមរយៈគាបសង្កត់និងជំរិតទាប្រាក់ពីមន្ទីរអង្គភាពនិងក្រុមហ៊ុនជាច្រើននៅក្នុងខេត្តនៅពេលពួកគេរត់ការសូមបើកប្រាក់ម្តងៗ។
តាមសេចក្តីរាយការណ៍ពីថ្នាក់ដឹកនាំនៃមន្ទីរចំនួនពីបានឲ្យដឹងថានៅមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពងធំបច្ចុប្បន្នទោះបីជារាជរដ្ឋាភិបាលបានធ្វើកំនែទំរង់ស៊ីជំរូវជាពិសេសគឺការលុបបំបាត់អំពើពុករលួយនៅគ្រប់រូបភាព ប៉ុន្តែប្រធាននិងមន្ត្រីនៃមន្ទីរមួយនេះនៅតែប្រព្រឹត្តអំពើពុករលួយស្មើដៃគ្នាដូច ពេលមុនដដែលគ្រាន់តែមានចរិកទន់ភ្លន់ជាមុនបន្តិចប៉ុណ្ណោះ។
ប្រភពដដែលបានឲ្យដឹងថានៅពេលមន្ទីរអង្គភាពរត់ឯកសារសូមដកសាច់ប្រាក់មកប្រើប្រាស់ម្តងៗគឺត្រូវបានប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុលោកសុខ សុផល និងលោកកាំង សួង ប្រធាន ការិយាល័យថវិការរួមនិងមន្ត្រីជំនាញ៥រូបទៀតរួមគ្នាជំរិតទាប្រាក់ពីអ្នករត់ឯកសាររបស់មន្ទីរអង្គភាពតាមអំពើចិត្តឧទាហរណ៍រត់ការសូមដកសាច់ប្រាក់បុរេប្រទានពី១០លានរៀលឡើងទៅគឺត្រូវបង់លុយជូនលោកប្រធានមន្ទីរ សុខ សុផល ចំនួន២%លោកប្រធានការិយាល័យថវិកាជាង១%និង មន្ត្រីពាក់ព័ន្ធរួមមានអនុប្រធានមន្ទីរអនុប្រធានការិយាល័យថវិកាអ្នកបោះត្រាចុះលេខលិខិតនិងមន្ត្រីទទួលបន្ទុកទៀតនោះគឺមន្ទីរអង្គភាពនីមួយៗត្រូវចំណាយអស់ទឹកប្រាក់យ៉ាងតិចបំផុត៦%នៃទឹកប្រាក់សរុបដែលត្រូវរត់ការសូមដកនោះ។ប្រសិនបើមន្ទីរអង្គភាពណាមួយមិនបំពេញបំណងនិងដឹងអំពីទំលាប់របស់ប្រធាននិងមន្ត្រីមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តកំពង់ធំទេប្រាកដជាខ្ទង់ប្រាក់របស់មន្ទីរអង្គភាពទាំងដែលត្រូវដកយកមកចាយតាមគម្រោងការនិងមានការកកស្ទះជាមិនខាន។ដូច្នេះមន្ទីរអង្គភាពនីមួយៗគឺត្រូវបង្ខំចិត្តចំណាយប្រាក់ខ្លះឲ្យទៅពួកគេជាថ្នូរនិងបានប្រាក់មកចាយតាមគម្រោងការ។ប្រធានមន្ទីរអង្គភាពជាច្រើននៅខេត្តកំពង់ធំបានសូមណូមពរឲ្យលោករដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុជួយប្រៀនប្រដៅដល់លោកប្រធានមន្ទីរ សុខ សុផល និងមន្ត្រីសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឲ្យបានចាស់ដៃ ដើម្បីលុបបំបាត់អំពើពុករលួយ។ហើយអង្គភាពប្រឆាំងអំពើពុករលួយគួរចាត់តាំងក្រុមការងារពិសេសដើម្បីតាមដានអំពីអំពើពុករលួយមួយនេះ។ដោយអស់ពេលមិនអាចរៀបរាប់អស់អំពីករណីអំពើពុករលួយមានលក្ខណៈជាប្រព័ន្ធនិងសាវតារបស់លោកប្រធានមន្ទីរ សុខ សុផល នោះសូមប្រិយមិត្តតាមដាន នៅវគ្គក្រោយ៕