ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » ល្បែង​កន្ទុយលេខ រីកដុះដាល​ដូច​ផ្សិត គ្មាន​ឃើញ​ប៉ូលិស​ចុះបង្ក្រាប ​

ល្បែង​កន្ទុយលេខ រីកដុះដាល​ដូច​ផ្សិត គ្មាន​ឃើញ​ប៉ូលិស​ចុះបង្ក្រាប ​

កំពត ៖ បើតាម​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុង​តំបន់​ខាងលើ​បាន​បង្ហើប​ថា ក្នុងភូមិ​សាស្ត្រ​ស្រុក​កំពង់ត្រាច​មាន​មេ​ស៊ីសង​កន្ទុយលេខ​ពី​៦​ទៅ​៧ នាក់ ហើយ​គេ​ដឹងថា អ្នកបើក​អាជីវកម្ម​ល្បែង​ខាងលើ​ជួល​កូនកញ្ច្រែង​ឲ្យ​ដើរ​កត់​លេខ​ប្រមូល លុយរាប់​សិប​នាក់​ជា​រៀងរាល់ថ្ងៃ​ដើម្បី​យកទៅ​ប្រគល់​ឲ្យ​មេ​ស៊ីសង​ដោយ​មិន ខ្លាចរអា​នឹង​សមត្ថកិច្ច​ឡើយ​។ គេ​បាន​រាយការណ៍​ទៀតថា ថ្វី​ត្បិត​សមត្ថកិច្ច​បាន​រឹតបន្តឹង​មិន​អនុញ្ញាត​ឲ្យ​មានការ​បង្កើត អាជីវកម្ម​ល្បែង​កន្ទុយលេខ​ក៏ពិតមែន នៅតែមាន​គេ​លួច​បើក​លេង​ស៊ីសង​ដោយ​ចំហ ហើយក៏​មាន​មេ​កន្ទុយលេខ​មួយចំនួន​អួត​ក្អេងក្អាង​ថា គ្មាន​អ្នកណា​ហ៊ាន​ប៉ះពាល់​ឡើយ​ព្រោះ​គេ​មាន​ខ្នងបង្អែក​ក្រាស់ឃ្មឹក​ដូចជា មេ​ប្រមូល​ស៊ីសង​កន្ទុយលេខ ឈ្មោះ គ្រូ​ងួន លី នៅ​ខាងលិច​ផ្សារ​កំពង់ត្រាច​ជាដើម​។ ដោយឡែក​អ្នកធ្វើអាជីវកម្ម​ល្បែង​កន្ទុយលេខ​មួយចំនួនទៀត ដូចជា ចែ​ឌៀប លក់​គ្រឿងសំណង់ ហ៊ា​ហ៊ លក់​កាហ្វេ និង​ម៉ែ​បញ្ញា លក់​ទូរស័ព្ទ​ខាងលិច​ផ្សារ​កំពង់ត្រាច ដែលជា​មេ​កន្ទុយលេខ​ដែរនោះ គ្រាន់តែ​ឮថា​មាន​ប៉ូលិស​ដើរកាត់​មុខ​ក៏​នាំគ្នា​ភ័យ​ស្លន់ស្លោ​រួញ​ខ្លួន ដូច​សត្វ​អណ្ដើក​ក្នុង​ស្នូក​ទៅហើយ​។ គេ​បាន​ទម្លាយ​ទៀតថា ល្បែងស៊ីសង​កន្ទុយលេខ​ក្រៅពី​មាន​គេ​លួច​បើក​លេង​ក្នុង​ទីប្រជុំជន​ស្រុក កំពង់ត្រាច​នោះ ក៏មាន​មេ​ស៊ីសង​ធំៗ​មួយចំនួនទៀត ដូចជា​នៅ​ម្តុំ​ផ្លូវបំបែក​ឃុំ​អង្គ​សុរភី ដែលមាន​មេ​ឆ្នោត​ឈ្មោះ​ពូ ប្រុស រង់ចាំ​ប្រមូល​កន្ទុយលេខ​ស៊ីសង​រាល់ថ្ងៃ ដោយមាន​កូនកញ្ច្រែង​ប្រមូល​លុយ​ប្រហែល​៣០​នាក់​ផងដែរ ហើយ​គេ​ដឹងថា​មេ​ឆ្នោត​ម្នាក់នេះ​ក៏មាន​បណ្តាញ​ដើរ​កត់​កន្ទុយលេខ ក្នុងភូមិ​សាស្ត្រ​ឃុំ​ព្រែក​ក្រឹស​ទៀតផង​។ ប៉ុន្តែ​លោក​គ្មាន​ជំពាក់​វា​ក់វិន​ឬ​ឃុបឃិត​នឹង​អ្នកបើក​អាជីវកម្ម​នេះឡើយ ហើយ​មេ​កន្ទុយលេខ​ទាំង​នោះគេ​លួច​បើក​លេង​ដោយ​ស្ងាត់កំបាំង​បំផុត ដោយ​យើង​មិនអាច​រក​ភស្តុតាង​ចោទប្រកាន់​ជា​បទល្មើស​បាន​នោះឡើយ​ទើប​យើង មិនទាន់​ហ៊ាន​បង្ក្រាប​បែបនេះ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya