ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» Breaking News, ព័ត៌មានជាតិ » លោក ឧ​ញ៉ា មហា​ភក្តី ហ៊ុន នាង ឪពុក​សម្តេច​តេ​ជោ សែន ទទួលមរណភាព​

លោក ឧ​ញ៉ា មហា​ភក្តី ហ៊ុន នាង ឪពុក​សម្តេច​តេ​ជោ សែន ទទួលមរណភាព​

ភ្នំពេញ​:លោក​ឧកញ៉ា មហា​ឧបាសក ហ៊ុន នាង អាយុ ៩០ ឆ្នាំ ឪពុក​បង្កើត​របស់​ស​ម្តេច ហ៊ុន សែន បានទទួល​មរណភាព កាលពី​វេលា​ម៉ោង​៤​និង​១០​នាទី​ទៀបភ្លឺ ថ្ងៃ​សុក្រ ទី​១២ ខែកក្កដា ឆ្នាំ​២០១៣ ដោយ​ជរាពាធ​។
​     សេចក្តីជូនដំណឹង ពី​មរណភាព លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន​នាង បង្ហាញថា ពិធី​បុណ្យសព ផ្តើម​ប្រារព្ធ​ធ្វើ​ចាប់ពី​ថ្ងៃទី​១២​កក្កដា រហូតដល់​ថ្ងៃ​ពុធ​ទី​១៧​កក្កដា ឆ្នាំ​២០១៣ នៅ​ភូមិគ្រឹះ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ក្បែរ​វិមានឯករាជ្យ ក្រុងភ្នំពេញ​។​
​មាន​អាយុ ៩០ ឆ្នាំ លោក​ឧកញ៉ា មហា​ភក្តី ហ៊ុន នាង កើត​នៅ​ថ្ងៃទី​២៧ ខែសីហា ឆ្នាំ​១៩២៣ នៅ​ភូមិ​ពាម​កោះ​ស្នា ឃុំ​ពាម​កោះ​ស្នា ស្រុក​ស្ទឹងត្រង់ ខេត្តកំពង់ចាម​។ លោក​មានកូន​ប្រុស​ស្រី​ចំនួន ៦ នាក់​។
​ក្រៅពី​មានកូន​ប្រុស​ស្រី ចំនួន ៦​នាក់ លោក​មហា​ឧបាសក ហ៊ុន នាង មាន​ចៅប្រុស​ស្រី​ចំនួន ៣០ នាក់ និង​ចៅទួត​ប្រុស​ស្រី​ចំនួន ៦០ នាក់ បន្ថែមទៀត​។​
​នៅ​ខែកញ្ញា ឆ្នាំ​២០១១ លោក​ឧកញ៉ា​មហា​ឧបាសក ហ៊ុន នាង ត្រូវបាន​ព្រះករុណា ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ប្រោស​ព្រះរាជទាន​គោរមងារ ជា​អ្នកឧកញ៉ា​មហា​ភក្តី​សប្បុរិស​ភោ​គា​ធិបតី​ហ៊ុន​នាង​។​
​លោក ឧកញ៉ា​មហា​ភក្តី ហ៊ុន នាង ឪពុក​បង្កើត​របស់​ស​ម្តេច​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់​អស់​រយៈកាល​ជិត ១​ឆ្នាំ​មកហើយ​។ សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់បាន​ប្រកាស​ជា​សាធារណៈ​អំពី​ស្ថានភាព​ជំងឺ​របស់​ឪពុក​សម្តេច​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya