ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » សកម្មជន​បឹងកក់​, សិទ្ធិមនុស្ស និង​សហជីព​កម្មករ នាំគ្នា​ដង្ហែ​ក្បួន​ទាមទារ​ដោះលែង​មនុស្ស​២១​នាក់​ ​

សកម្មជន​បឹងកក់​, សិទ្ធិមនុស្ស និង​សហជីព​កម្មករ នាំគ្នា​ដង្ហែ​ក្បួន​ទាមទារ​ដោះលែង​មនុស្ស​២១​នាក់​ ​

ភ្នំពេញ ៖ កាលពី​ថ្ងៃទី​៣ មីនា ២០១៤  សកម្មជន​បឹងកក់ សកម្មជន​សិទ្ធិមនុស្ស និង​សហជីព​កម្មករ​ប្រមាណ​៦០​នាក់​ដោយនៅ​ដៃ​ម្នាក់ៗ​មាន​កាន់​ផ្កាឈូក ស្លាក​ពាក្យ​បដា និង​ស្លៀកពាក់​ស​ចងក្បិន បាននាំគ្នា​ដង្ហែ​ក្បួន​ទៅ​តុលាការ​កំពូល ដើម្បី​រៀបចំ​ពិធី​ជូនពរ​ដល់​មន្ត្រី​ស្មោះត្រង់ ហើយ​បាន​សម្តែង​ជា​តួ​លោកតា​ដំបង​ដែក ដើម្បី​ដាក់ទណ្ឌកម្ម​ដល់​មន្ត្រី​ដែល​ចិត្តអាក្រក់​ផងដែរ  ។
​ទោះបីជា​បែបណា ការ​ដង្ហែ​នេះ​ត្រូវបាន​សមត្ថកិច្ច​ចម្រុះ​រារាំង​នៅ​ចំណុច​ផ្លូវ​លេខ​១៧៨ កែង​ស៊ីសុវត្ថិ ក្នុង​សង្កាត់​ជ័យជំនះ ខណ្ឌដូនពេញ ដើម្បី​កុំឱ្យ​មាន​បាតុភាព​កើតឡើង តែ​ក្នុង​ហេតុការណ៍​នោះ ត្រូវបាន​ប្រទាញប្រទង់​គ្នា ដោយ​ក្រុម​សមត្ថកិច្ច​ខណ្ឌដូនពេញ​ចង់​ដកហូត​ក្បាល​មីក្រូ​ពី​ក្រុម​ទាំងនោះ ។
​ប្រភព​បាន​បន្តថា ការដែល​ក្រុម​សកម្មជន​ធ្វើបែបនេះ គឺ​ដោយសារ​គាត់​ចង់ឱ្យមាន​ការដោះលែង​មនុស្ស​ចំនួន​២១​នាក់​ដែល​កំពុង ជាប់ឃុំ​នៅ​ពន្ធនាគារ​ត្រពាំង​ថ្លុ​ង ខេត្តកំពង់ចាម ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya