ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» សេដ្ឋកិច្ច » កម្ពុជា ថៃ​យល់​ព្រម​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច

កម្ពុជា ថៃ​យល់​ព្រម​នឹង​បង្កើត​តំបន់​សេដ្ឋកិច្ច

ភ្នំពេញៈ ប្រទេស​កម្ពុជា និង​ថៃ កាល​ពី​ថ្ងៃ​អង្គារ​បាន​យល់​ព្រម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​ពីរ​នៅ​តាម​ព្រំដែន​ដើម្បី​ជំរុញ​ពាណិជ្ជកម្ម​និង​ការ​វិនយោគ​និង​ដើម្បី​កែ​លម្អ​ជីវភាព​រស់​នៅ​របស់​ប្រជាជន​នៅ​តាម​ព្រំដែន​ប្រទេស​ទាំង​ពីរ។

លោក​ហោ ណាំហុង​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​កម្ពុជា​បាន​ថ្លែង​ក្នុង​សន្និសីទ​កាសែត​រួម​ខ្លី​មួយ​បន្ទាប់​ពី​កិច្ច​ប្រជុំ​លើក​ទី១​របស់​គណៈ​កម្មាធិការ​រួម​ស្ដី​ពី​ការ​អភិវឌ្ឍ​តំបន់​ព្រំដែន​និង ទំនាក់​ទំនង​រវាង​កម្ពុជា​និង​ថៃ​ថា ប្រទេស​ទាំង​ពីរ​យល់​ព្រម​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស មួយ​កន្លែង​នៅ​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ​ជាប់​ព្រំដែន​ខេត្ត​ស្រះកែវ​ថៃ និង​មួយ​ទៀត​គឺ​នៅ​ក្នុង​ខេត្ត​កោះ​កុង​ជាប់​ព្រំ​ប្រទល់​ខេត្ត​ត្រាត​ភាគ ខាង​កើត​របស់​ថៃ។

លោក​បាន​បន្ត​ទៀត​ថា៖ «តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​នឹង​មាន​សារៈ​សំខាន់​ដល់​ការ​ពង្រឹង​ពង្រីក​វិស័យ​សេដ្ឋកិច្ច​និង​ទំនាក់​ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ជិត​ខាង​ទាំង​ពីរ»។

ភាគី​ទាំង​ពីរ​បាន​យល់​ព្រម​ជំរុញ​ការ​សាង​សង់​រោងចក្រ​ថាមពល​អគ្គិសនី​ប្រើ​ធ្យូង​ថ្ម ដែល​មាន​ថាមពល​១ ៨០០​មេហ្គាវ៉ាត់​នៅ​ខេត្ត​កោះ​កុង។

លោក​បាន​បន្ត​ថា៖ «ម៉្យាង​ទៀត​យើង​បាន​យល់​ព្រម​ដើម្បី​បង្រៀន​ភាសា​ខ្មែរ និង​ភាសា​ថៃ​ដល់​ប្រជាជន​តាម​បណ្ដោយ​ព្រំដែន​ដើម្បី​ជួយ​ឲ្យ​ប្រជាជន​ថៃ​អាច​និយាយ​ភាសា​ខ្មែរ​ហើយ​ប្រជាជន​ខ្មែរ​អាច​និយាយ​ភាសា​ថៃ​បាន​ដូច្នេះ​ពួក​គេ​នឹង​មាន​លទ្ធភាព​ធ្វើ​ការ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​នេះ​និង​នៅ​ក្នុង​រោងចក្រ​ថាមពល​អគ្គិសនី​នា​ពេល​អនាគត​»។

លោក Surapong Tovichakchaikul ឧប​នាយក​រដ្ឋ​មន្រ្តី និង​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​ថៃ​និយាយ​ថា ភាគី​ទាំង​ពីរ​បាន​បង្កើត​ក្រុម​ការងារ​រួម ដើម្បី​ពិភាក្សា​លម្អិត​ឆ្ពោះ​ទៅ​រក​ការ​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​ពីរ​នេះ​។ ភាគី​ទាំង​ពីរ​ក៏​បាន​យល់​ព្រម​អភិវឌ្ឍ​ផ្លូវ​ថ្នល់​និង​ផ្លូវ​រថភ្លើង និង​បង្កើត​ប៉ុស្ដិ៍​ត្រួត​ពិនិត្យ​អន្តរជាតិ​ចំនួន​៤​នៅ​ខេត្ត​៤​តាម​បណ្ដោយ​ព្រំដែន​ជាមួយ​នឹង​កិច្ច​សហ​ប្រតិបត្តិ​ការ​ក្នុង​វិស័យ​សំខាន់​មួយ​ចំនួន រួម​មាន​ទេសចរណ៍ សុខភាព និង​ប្រឆាំង​ចំពោះ​បទ​ឧក្រិដ្ឋ​ឆ្លង​ដែន។

លោក Surapong Tovichakchaikul ថ្លែង​ថា៖ «​ដោយ​មាន​ការ​ខិត​ខំ​ប្រឹង​ប្រែង​រួម​គ្នា​ខ្ញុំ​ជឿ​ថា​យើង​នឹង​មាន​លទ្ធភាព​ប្រែ​ក្លាយ​ព្រំ​ប្រទល់​របស់​យើង​ជា​ព្រំដែន​សន្តិភាព មិត្តភាព និង​ភាព​រុង​រឿង​។ ជីវភាព​រស់​នៅ​របស់​ប្រជាជន​ប្រទេស​ទាំង​ពីរ​នឹង​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​»។

ប្រទេស​ទាំង​ពីរ ក៏​បាន​ចុះ​កិច្ច​ព្រម​ព្រៀង MOU ស្ដី​ពី​កិច្ច​សន្យា​កសិកម្ម។

លោក ហោ ណាំហុង បន្ត​ថា៖ «កិច្ច​សន្យា​នេះ​មាន​សារៈ​សំខាន់​សម្រាប់​ប្រជាជន​ខ្មែរ​នៅ​តាម​បណ្ដោយ​ព្រំដែន។ កិច្ច​សន្យា​នេះ​នឹង​ជំរុញ​ឲ្យ​កសិករ​ខ្មែរ​ផលិត​ផលិត​ផល​កសិកម្ម​កាន់​តែ​ច្រើន​សម្រាប់​ទី​ផ្សារ​ថៃ​»។

ទិន្នន័យ​ពី​ក្រសួង​ពាណិជ្ជកម្ម​បាន​បង្ហាញ​ថា ការ​នាំ​ចេញ​សរុប​ពី​កម្ពុជា​ទៅ​ថៃ​មាន​ទឹក​ប្រាក់​១០២​លាន​ដុល្លារ​នៅ​ត្រី​មាស​ទី១​ឆ្នាំ​នេះ ធៀប​នឹង​៨៥,៤៣​លាន​ដុល្លារ​នៅ​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​ទៅ​តែ​ការ​នាំ​ចូល​សរុប​ពី​ថៃ​ធ្លាក់​ចុះ​៤​ភាគរយ​ពី​១,០៤៨​ពាន់​លាន​ដុល្លារ​មក​នៅ​១,០៥​ពាន់​លាន​ដុល្លារ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya