ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ឡានបុកឡាន បណ្តាលឲ្យមនុស្ស ៣នាក់ របួសធ្ងន់  នៅប៉ៃលិន

គ្រោះថ្នាក់ចរាចរណ៍ ឡានបុកឡាន បណ្តាលឲ្យមនុស្ស ៣នាក់ របួសធ្ងន់  នៅប៉ៃលិន

ប៉ៃលិន:​ ករណីគ្រោះថ្នាក់ចរាចរណ៍ កើតឡើង រវាងរថយន្តធុនស្រាល និងរថយន្តធុនស្រាល នៅលើផ្លូវជាតិលេខ៥៩ បើកបរច្រាសទិសគ្នា នៅចំណុចមណ្ឌលសុខភាពភ្នំស្ពង់ ស្ថិតភូមិទួលខ្ពស់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្ដប៉ៃលិន ។ ករណីនេះ បណ្តាលឲ្យខូចខាត រថយន្តចំនួន០២គ្រឿងកម្រិតធ្ងន់ និងមនុស្សរងរបួសធ្ងន់ម្នាក់ ស្រាលចំនួន០២នាក់ សរុបស្រី០៣នាក់ នៅថ្ងៃទី២៧ ខែវិច្ឆិកា​ ឆ្នាំ២០២០  ។

ភាគីម្ចាស់រថយន្តឈ្មោះ លោកអនុសេនីយ៍ទោ ហួត ផូតួ នាទីមេបញ្ជាការរងកងរាជអាវុធហត្ថ ស្រុកសាលាក្រៅ អាយុ៤៩ឆ្នាំ រស់នៅភូមិភ្នំស្ពង់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន​ ។ បើកបររថយន្តម៉ាក HiLux Revo ពណ៌​ ទ្រេអ៊ី ពាក់ផ្លាកលេខខម 09 -2-54 62 (គ្មានរបួស)​ ទិសដៅបើកបរពីជើងទៅត្បូង (ម្ចាស់រថយន្តខាងលើបានបដិសេធថា ខ្លួនពិតជាមិនបានបើកបររថយន្តក្នុងពេលគ្រោះថ្នាក់នោះទេ ហើយដោយបញ្ជាក់ថាឈ្មោះ ពិន ភន មានតួនាទីជាមេបញ្ជាការកងរាជអាវុធហត្ថ ស្រុកសាលាក្រៅ ជាអ្នកបើកបររថយន្ត ក្នុងពេលគ្រោះថ្នាក់។

អ្នកបើកបររថយន្តទី២ឈ្មោះ ងូន ផល្លី ភេទស្រី អាយុ៤៥ឆ្នាំ( រងរបួសធ្ងន់) រស់នៅភូមិដូង ឃុំបឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ។ បើកបររថយន្តម៉ាក lexus Rx 300 ពណ៌ប្រផេះ ពាក់ផ្លាកលេខភ្នំពេញ 2BB 43 27 ផលិតឆ្នាំ២០០៣ បើកបរក្នុងទិសដៅពីត្បូងទៅជើង។

អ្នករួមដំណើរទី១ឈ្មោះ លេង ស្រីពេជ្រ ភេទស្រី អាយុ​៣៤ឆ្នាំ រស់នៅភូមិដូងឃុំ​ បឹងរាំង ស្រុកកម្រៀង ខេត្តបាត់ដំបង ( របួសស្រាល)។ អ្នករួមដំណើរទី២ឈ្មោះ​នី កា ភេទស្រី អាយុ​៣០ឆ្នាំ រស់នៅភូមិ​ អអូរដាលើ ឃុំបឹងរាំង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន( របួសស្រាល) ។

មូលហេតុ ៖ នៃការគ្រោះថ្នាក់ បណ្តាលមកពី១កត្តាមនុស្ស (ភាគីអ្នកបើកបររថយន្តម៉ាក HiLux Revo ) បើកបរដោយមានសារធាតុស្រវឹងក្នុងខ្លួន និងខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន និងបើកបរក្នុងល្បឿនលឿន (មិនសហការជាមួយកម្លាំងជំនាញការិយាល័យ នគរបាលចរាចរណ៍ផ្លូវគោកខេត្ត ដើម្បីពិនិត្យរកសារធាតុគ្រឿងស្រវឹង )  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya