ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង ​សង្កាត់​ព្រែក​តាសេក ​ ខណ្ឌ​ជ្រោយចង្វារ  នៅភ្នំពេញ

បង្ក្រាប​ទីតាំង​ជល់​មាន់​មួយកន្លែង ​សង្កាត់​ព្រែក​តាសេក ​ ខណ្ឌ​ជ្រោយចង្វារ  នៅភ្នំពេញ

ភ្នំពេញ​:  កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បានធ្វើការ​ឆ្មក់​បង្ក្រាប​ទីតាំង​ជន់​មាន់​មួយកន្លែង ឃាត់​បាន​មនុស្ស​១៣​នាក់ ម៉ូតូ​១៣​គ្រឿង មាន់​៤​ក្បាល​។

មុន​ឈានដល់​ការចុះ​បង្ក្រាប​ខាង គឺ​ទទួលបាន​បញ្ជារ​របស់​ឯកឧត្តម​ឧ​ត្ត​សេនីយ៍​ឯក ស ថេត ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ ដោយមាន​ការរាយការណ៍​ពី​សំណាក់​ប្រជាពលរដ្ឋ​ល្អ បានផ្តល់​ព័ត៌មាន​ថា នៅ​ចំណុច​ទីតាំង​ខាងលើ​មាន មាន​ក្រុម​អ្នក​និយម​ល្បែង​ជល់​មាន់ ជាច្រើន​កុះករ ។​

ហេតុការណ៍​នេះ នៅវេលា​ម៉ោង​១១​ព្រឹក ថ្ងៃទី​២៨ វិច្ឆិកា ២០២០ នៅក្រោម​ដើមឈើ​គុ​ម្ភ​ព្រៃត្រែង តាម​ច្រាំងទន្លេ ខាងជើង​ស្ពាន​បា​ឡេ ស្ថិត​ក្នុងភូមិ ដើម​គ សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​ ​ប្រតិបត្តិការ​នេះ ឃាត់​បាន​ក្រុមអ្នកលេង​ជល់​មាន់បាន​១៣​នាក់ ម៉ូតូ​ចម្រុះ​១៣​គ្រឿង មាន់​ជល់​៤​ក្បាល បញ្ចូនទៅ​កសាង​សំណុំរឿង​នៅឯ​ការិយាល័យ ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ដើម្បី​ចាត់ការ​តាម​និតិ​វិធី​ច្បាប់​៕​

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya