ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » សពបុរសម្នាក់ ប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹក តាមដងទន្លេសាប  នៅកំពង់ឆ្នំាង

សពបុរសម្នាក់ ប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹក តាមដងទន្លេសាប  នៅកំពង់ឆ្នំាង

ខេត្តកំពង់ឆ្នាំង ៖ សពបុរសម្នាក់ត្រូវបានប្រជាពលរដ្ឋប្រទះឃើញអណ្តែតលើផ្ទៃទឹកតាមដង

ទន្លេសាប ត្រង់ផែថ្មី។  សាកសពអណ្តែតទឹកនេះ មិនត្រូវបានគេស្គាល់អត្តសញ្ញាណទេ គ្រានតែដឹងថាស្លៀកខោខូវប៊ូយជើងវែង ពាក់អាវយឺតពណ៌ផ្កាឈូក អាយុប្រហែលជាង៤០ឆ្នាំ មានសក់វែង និងសាក់នៅផ្នែកខាងក្រោយនៃស្មា បានអណ្តែតពីផ្នែកខាងលើមកទើរនៅចណុចនេះ ។

ហេតុការណ៍ប្រទះឃើញសាកសពនេះ បានកើតឡើង កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផែថ្មី ស្ថិតភូមិទី៧ សង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋ បានឲ្យដឹងថា  ពួកគាត់ចុះធ្វើការនៅក្បែរច្រាំងទន្លេផែថ្មី ស្រាប់តែប្រទះឃើញសពអណ្តែតមក ហើយក៏បាននាំគ្នាទាញមកដាក់ក្បែរច្រាំងតែម្តង។ ក្រោយពេលឃើញហើយនោះបានរាយការណ៍ទៅសមត្ថកិច្ចដើម្បីជួយអន្តរាគមន៍ពិនិត្យសាកសព ។
ក្នុងករណីនេះ នគរបាលជំនាញ សហការជាមួយមន្ទីរពេទ្យខេត្ត បានពិនិត្យ សាកសពបុរសនេះពុំឃើញមានស្លាកស្នាមនៃអំពើឃាតកម្មនោះទេ ។
សមត្ថកិច្ចជំនាញបានធ្វើការសន្និដ្ឋានជាដំបូងថា សពបុរសនេះគឺស្លាប់ដោយសារលង់ទឹក មិនមែនជាករណីឃាតកម្មទេ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya