ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តលឿនចុះចំណោត ដាច់ហ្រ្វាំង ក្រឡាប់ បណ្តាលឲ្យរងបួសធ្ងន់ម្នាក់ ស្រុកកោះកុង  នៅកោះកុង

គ្រោះថ្នាក់ចរាចរណ៍ បើករថយន្តលឿនចុះចំណោត ដាច់ហ្រ្វាំង ក្រឡាប់ បណ្តាលឲ្យរងបួសធ្ងន់ម្នាក់ ស្រុកកោះកុង  នៅកោះកុង

កោះកុង:  ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយខ្លួនឯង លើផ្លូវជាតិលេខ៤៨ ចន្លោះគីឡូម៉ែត្រលេខ១២៧-១២៨ ស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង បណ្តាលមកពីបើកលឿន ពេលចុះចំណោទត្រង់ចំនុចផ្លូវកោង ដាច់ហ្វ្រាំង ក្រឡាប់ធ្លាក់ផ្លូវ នៅថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០  ។ រថយន្តបង្កម៉ាក់ ហ៊ីយ៉ាន់ដាយ ប្រភេទរថយន្តបែន ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3D-3740 អ្នកបើកបរមានឈ្មោះ ស៊ិន ម៉ន (ហៅតាខ្វេ) ភេទ ប្រុស អាយុ ៣២ឆ្នាំ ទីលំនៅភូមិ អង្គរសរ ឃុំអង្គរសរ ស្រុកមេសាង ខេត្តព្រៃវែង បណ្តាលឲ្យរបួសធ្ងន់ អ្នករួមដំណើរចំនួនម្នាក់ ឈ្មោះ កៀន តុល ភេទប្រុស អាយុ ២៨ឆ្នាំ ទីលំនៅ ឃុំកណ្តាល ស្រុកទឹកឈូ ខេត្តកំពត។

កម្លាំងប៉ុស្តិ៍រដ្ឋបាលតាតៃក្រោម បានចុះអន្តរាគមន៍ដល់កន្លែងកើតហេតុ ជួយសង្រ្គោះជនរងគ្រោះ បញ្ជូនទៅមន្ទីរពេទ្យបង្អែកខេត្តកោះកុង ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya