ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » នារី​ម្នាក់​រងរបួស​ធ្ងន់​និង​បុរស​៣​នាក់​ទៀត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង  នៅភ្នំពេញ

នារី​ម្នាក់​រងរបួស​ធ្ងន់​និង​បុរស​៣​នាក់​ទៀត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង  នៅភ្នំពេញ

ភ្នំពេញ:  នារី​ម្នាក់​រងរបួស​ធ្ងន់​និង​បុរស​៣​នាក់​ទៀត​រងរបួស​ស្រាល ក្នុង​ហេតុការណ៍

​រថយន្ត​២​គ្រឿង​បុក​គ្នា​ពេញទំហឹង  ត្រង់ចំណុច​ផ្លូវបំបែក​ជា​បួន ផ្លូវ​២៩៤​កែង និង​ផ្លូវ​៥១
​ក្នុង​សង្កាត់​បឹង​កេងកង​ទី​១ ខណ្ឌ​បឹង​កេងកង កាលពី វេលា​ម៉ោង​១២​និង​៥០​នាទី​យប់​រំលង

អធ្រាត្រ​ឈានចូល​ថ្ងៃ​សៅ​រ៏ ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ។​

​ ដំបូង​ឡើយ​គេ​ឃើញ​រថយន្ត​ព្រូស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2AM.8529 ជា​រថយន្ត​តាក់ស៊ី​ឯកជន បើកបរ​ដោយ​បុរស​ម្នាក់ និង​រួម​ដំណើ​ប្រុស​ស្រី​៣​នាក់​ទៀត​ជា​ភ្ញៀវ​បាន​បើក​តាម​បណ្ដោយ​ផ្លូវ​៥១ ទិសដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​ល្មម ខណៈ​មកដល់​ចំណុចកើតហេតុ​ខាងលើ​ក៏​ស្រាប់​តែមាន​រថយន្ត​ម៉ាក​អាល់​ហ្វា​ត (ALPHARD) មួយគ្រឿង ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ​2AG.8998 បើកបរ​ដោយ​ជនជាតិ​ចិន​ម្នាក់​និង​រួម​ដំណើរ​ស្ត្រី​ខ្មែរ​ម្នាក់ទៀត បើក​តាម​បណ្ដោយ​ផ្លូវ ២៩៤ ទិសដៅ​ពី​លិច​មក​កើត​យ៉ាង​លឿន​បានមក​បុក​រថយន្ត​ព្រូស​ចំហៀង​ខាងស្ដាំ​ពេញទំហឹង​បណ្ដាល​ឲ្យ​រថយន្ត​ព្រូស​ក្រឡាប់​ផ្ងារជើង​ឡើងលើ​រងរបួស​ធ្ងន់​ស្ត្រី​ម្នាក់ និង​បុរស​៣​នាក់​រងរបួស​ស្រាល​។ រថយន្ត​អាល់​ហ្វា​ត​បង្កហេតុ​មិនបាន​ឈប់​ទទួលខុសត្រូវ​នោះទេ ដោយ​បើក​រត់​រហូត​ទៅដល់ ជិត​ស្ពាន​ហង្ស​កោះ​ពេជ្រ​ទើបត្រូវ​ប្រជាពលរដ្ឋ​ចាប់បាន​ប្រគល់ឱ្យ​សមត្ថកិច្ច​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya