ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ក្រសួងការពារជាតិ ព្យួរ​មុខតំណែង​មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ដោយសារតែ……

ក្រសួងការពារជាតិ ព្យួរ​មុខតំណែង​មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង​ដោយសារតែ……

ភ្នំពេញៈ មេបញ្ជាការ កងរាជអាវុធហត្ថ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង ត្រូវបាន​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានសម្រេច​ព្យួរ​មុខតំណែង ដើម្បី​ទុកឱ្យ​សមត្ថកិច្ច​តុលាការ ចាត់វិធានការ តាម​នីតិវិធី​ច្បាប់ ក្រោយពី​មន្ត្រី​រូបនេះ បាន​បង្កជម្លោះ​ជាមួយ ប្រជាពលរដ្ឋ បណ្ដាល​ឲ្យ​ពិការភាព​។​

​អគ្គមេបញ្ជាការ នៃ​កងយោធពល​ខេមរភូមិន្ទ បានចេញ​លិខិត​សេចក្តីសម្រេច ស្តីពី​ការព្យួរ​មុខតំណែង​យោធិន នៃ​កងយោធពល​ខេមរភូមិន្ទ ចុះហត្ថលេខា ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ ២០២០ ដោយ​នាយ​ឧ​ត្ត​ម​សេនីយ៍ វង្ស ពិ​សេន បានសម្រេច​ព្យួរ​មុខតំណែង វរសេនីយ៍ត្រី សុខ រិទ្ធី អត្តលេខ​០៣២៣៣០ មេបញ្ជាការ​មូលដ្ឋាន កងរាជអាវុធហត្ថ ស្រុក​សេសា​ន បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង ដើម្បី​ទុក​ជូន​សមត្ថកិច្ច​តុលាការ ចាត់ការ​តាម​នីតិវិធី ។​

​ករណី​ព្យួរ​មុខតំណែង មេបញ្ជាការ កងរាជអាវុធហត្ថ​ស្រុក ខាងលើនេះ បន្ទាប់ពី​មន្ត្រី​រូបនេះ បាន​មាន​ជម្លោះ វាយ ទៅលើ​បុរស​ម្នាក់ បណ្ដាលឱ្យ​ពិការភ្នែក នៅ​ចំណុច​សួនច្បារ ក្រុង​ស្ទឹងត្រែង ខេត្តស្ទឹងត្រែង កាលពីពេល​កន្លងទៅ ថ្មីៗ​នេះ​៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya