ខេត្តពោធិ៍សាត់÷មួយរយៈពេលកន្លងមកនេះមិនថារដូវប្រាំងឬរដូវវស្សានោះឡើយបទល្មើស
ព្រៃឈើនៅក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ដែលស្ថិតក្នុង ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវ៉ាញខេត្តពោធិ៍សាត់បានកើនឡើងរីកដូចផ្សិតមានក្រុមឈ្មួញដាក់ម៉ាស៊ីនជាច្រើនគ្រឿងលាន់រំពងព្រៃអា កាប់ ផ្តួលរលំ បំភ្លេចបំផ្លាញធនធានធម្មជាតិយ៉ាងអនាធិបតេយ្យ នៅលើទឹកដីក្នុងស្រុកភ្នំក្រវ៉ាញមួយនេះ រីឯ អ្នកទៅបង្ក្រាបគ្មាននោះទេ មានតែអ្នកទៅ ដើរប្រមូលលុយពុករលួយ ទៅវិញ ជាពិសេសយកជូនលោក ប៉ាន់មរកតជាប្រធានមន្ទីរបរិស្ថាន ខេត្តពោធិ៍សាត់ដែលអង្គុយរង់ចាំទទួលប្រយោជន៍ពីកូនចៅរបស់ខ្លួនដោយមិនខ្វល់ពី
កាតព្វកិច្ចនោះឡើយ ។
ដោយមានការខ្សិបតៗគ្នាថាលោកមានខ្សែរយៈខ្នងធំនៅពីក្រោយខ្នងទើបលោកហ៊ានគគ្រើផ្គើន និង បទបញ្ជារប្រមុខថ្នាក់ដឹកនាំ បង្កើតឲ្យមានបទល្មើសការកាប់បំផ្លាញសម្បត្តិធនធានធម្មជាតិ និងបណ្ដែតបណ្ដោយឱ្យពួកឈ្មួញរុករៀនទន្ទ្រានយកដីរបស់រដ្ឋធ្វើជាកម្មសិទ្ធិ ដោយឃុមឃិតគ្នាជាប្រពន្ធ័ជាមួយអ្នកមានអំណាចក្នុងស្រុកភ្នំក្រវ៉ាញនោះផងដែរ។
ជាក់ស្តែងនៅក្នុង ខែ វិច្ឆិកា ឆ្នាំ២០២០ ថ្មីៗនេះមានអង្គភាពសារព័ត៌មានជាច្រើនអង្គភាពបាន រិះគន់ទៅលើប្រធានស្នាក់ការបឹងខ្លុងនិង លោក គឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តពោធិ៍សាត់ថាមានបទល្មើសព្រៃឈើមានពាសពេញព្រៃក្នុងដែនរបស់លោកតែលោកបែរ
ជាឆ្លើយថា គ្មានបទល្មើសនោះទេទៅវិញ ការឆ្លើយតបបែបនេះហាក់បីដូចជាគ្មាន ការទទួលខុសត្រូវនោះឡើយ ដោយសារនាយកដែនបរិស្ថានរូបនេះ ចាញ់បារមីទឹកប្រាក់ របស់ក្រុមឈ្មួញគ្រប់ៗរូប។ យោងតាមប្រភពពីប្រជាពលរដ្ឋ ដែលរកស៊ីដឹកអស់ដឹកបង្គោលរបង នឹងរស់នៅក្បែរតំបន់នោះ បានបង្ហើបឲ្យដឹងថាចាប់តាំងពីរលោកនាយកដែន ជម្រកបរិស្ថានរូបនេះមកកាន់តំណែងអស់រយៈពេលជិត១ឆ្នាំមកនេះ គេអង្កេតឃើញថាមានភាពអសកម្មនិងការងារយ៉ាងខ្លាំង នឹងគ្មានសមត្ថភាពដឹកនាំកម្លាំងចុះបង្ក្រាបឈ្មួញឈើណាម្តងនោះទេ ដែលគេសង្ស័យថា ជាបក្សពួករឺក៌ជាឆ្នាំងបាយ។ ដោយឡែកនៅថ្ងៃទី ២៦ ខែ វិច្ឆិកា ឆ្នាំ ២០២០នេះអង្គភាព សារព័ត៌មានជាច្រើនអង្គភាពបានចុះទៅផ្តិតយករូបភាពបទល្មើសព្រៃឈើក្នុងចំណុចអំពិលក្នុង ឃុំ សន្ទ្រែ ស្រុក ភ្នំក្រវ៉ាញខេត្តពោធិ៍សាត់បានជាច្រើនរូបភាពមានប្រភេទឃ្នាប ក្តា និងឈើឡាំងរាប់រយ កំណាត់នៅរាយពេញព្រៃមានឈឺខ្លះកំពុងទម្លាក់ពីលើភ្នំនិងឈើខ្លះទៀតដែលក្រុមឈ្មួញដឹកយក
មកស្តុបទុកជាច្រើនកន្លែងបម្រុងដឹកចេញទៅតាមច្រកនីមួយៗនិងមានការកាប់ទន្ទ្រានរុករៀន
ទន្ទ្រានយកដី នៅក្នុងដែនជម្រកធ្វើជាកម្មសិទ្ធិជាច្រើនកន្លែងកក្តាទាំងគឺជាការបើកភ្លើងខៀវ ព្រោះសកម្មភាពទាំងអស់នេះក៌មានការឃុបឃិតគ្នាជាប្រពន្ធ័ ពីថ្នាក់ភូមិឃុំ រហូតដល់ស្រុក ទើបមានការដើរបាញ់ថ្នាំក្រហមខណ្ឌព្រំកំណត់ម្ចាស់នីមួយៗទើបរៀបឯកសារដោយយក
លេសថា ឆ្វៀលដីជូនប្រជាពលរដ្ឋ ។ ម្ដងនេះគ្រប់ទឹកហើយ លោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ បើកភ្លើងខៀវទាំងដីទាំងឈើព្រមគ្នាតែម្តង យោងតាមប្រភពប្រជាពលរដ្ឋបានសំណូមពរទៅដល់ឯកឧត្តម សាយ សំអាល រដ្ឋមន្ត្រីក្រសួងបរិស្ថាន ក៏ដូចជាឯកឧត្តម វេងសាខុន រដ្ឋ មន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទចុះត្រួតពិនិត្យស៊ើបអង្កេតអោយបាន ស៊ីជម្រៅទៅលើ លោកប៉ាន់មរកតដែលជាប្រធានមន្ទីរបរិស្ថានខេត្តពោធិ៍សាត់និង លោកគឹម សុខពេជ្រ នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ខេត្តពោធិ៍សាត់ដើម្បីចាត់ទុកជាគំរូ ល្អដល់ប្រធានមន្ទីរផ្សេងៗទៀត។
អង្គភាពសារពត៌មានយើងបានផ្សព្វផ្សាយនេះ ជាការជំរាបជូនដំណឹង ដល់ ថ្នាក់ ដឹកនាំខាងលើៗឲ្យបានជ្រាបជាព័ត៌មានជាពិសេស រាយការជូនដល់ឯកឧត្តម គណ:បញ្ជាការឯកភាពខេត្ត ពោធិ៍សាត់ ដើម្បី ជ្រាបជាព័ត៌មាន ហើយ សង្ឃឹមថា ថ្នាក់ដឹកនាំខាងលើលោកជ្រាបជាព័ត៌មានហើយអង្គភាពសារព័ត៌មានយើងសង្ឃឹមយ៉ាងមុតមាំថា ឯកឧត្ដម គណ:បញ្ជាការឯកភាពខេត្តនឹងរិះរកមធ្យោបាយណាមួយ ដើម្បីមានវិធានការទប់ស្កាត់ និងសូមចាត់កម្លាំងជំនាញឱ្យចុះពិនិត្យមើលចំណុចខាងលើឲ្យទាន់ពេលវេលានិងទទួបានជោគជ័យ ផងដែរ។ សារព័ត៌មានយើងខ្ញុំសូមស្វាគមន៍រាល់ការបកស្រាយពីមន្រ្តីពាក់ពន្ធ័និងសាម៊ីខ្លួនជានិច្ចរៀង
រាល់ម៉ោងធ្វើការគឺដើម្បីឆ្លុះបញ្ចាំងពីរការពិតសុក្រិតនិងយុត្តិធម៍ តែប៉ុណ្ណោះសូមអរគុណ ៕