ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » លួច​ម៉ូតូ​គេ ពេល​ម្ចាស់​ម៉ូតូ​តាម​ទាន់​ចាប់​ឲ្យ​ប៉ូលិស ​

លួច​ម៉ូតូ​គេ ពេល​ម្ចាស់​ម៉ូតូ​តាម​ទាន់​ចាប់​ឲ្យ​ប៉ូលិស ​

ព្រះសីហនុ ៖ កាលពី​វេលា​ម៉ោង​៨ និង​យប់​ថ្ងៃទី​២ ខែមីនា ឆ្នាំ​២០១៤ នៅ​ចំណុច​ទំនប់រលក ស្ថិត​ក្នុងភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ​។​
​តាម​ការ​ឲ្យ​ដឹង​ពី​ម្ចាស់​ម៉ូតូ ឈ្មោះ សារី ខាត់ អាយុ​៥៥​ឆ្នាំមាន​ទីលំនៅ​ក្រុមទី​១២​ភូមិ​៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​បញ្ជាក់ថា បុរស់​ជនសង្ស័យ​មានឈ្មោះ អ៊ុត គួ​ក ភេទ ប្រុស អាយុ​២០​ឆ្នាំ ស្រុកកំណើត​ស្រុក​កំពង់ត្រាច ខេត្តកំពត បច្ចុប្បន្ន​មាន​ទីលំនៅ​មិន​ពិតប្រាកដ ជា​អ​តី​តៈ​កូនដៃ​ទូក​របស់គាត់ ប៉ុន្តែ​ក្រោយមក​ដោយ​បុគ្គល​នេះ​បានធ្វើ​សកម្មភាព​លួច​ម៉ូតូ​អ្នកជិតខាង ហើយ​គេ​តាម​ទាន់​ក៏បាន​ជាប់គុក​ជាង​១​ឆ្នាំ ទើបតែ​ចេញពី​គុគ​បាន​ជាង​២​ខែ​តែប៉ុណ្ណោះ ហើយ​ក៏បាន​បន្លុំ​យក​ម៉ូតូ​របស់គាត់​ទៀ​តខ​ណះ​ពេល​កូនស្រី​របស់គាត់​ទុក សោ​ជាប់​ម៉ូតូ​នៅមុខ​ផ្ទះមួយ​ភ្លេ​ត​។​
បុរស​ជា​ជនសង្ស័យ​បន្ទាប់ពី​បាន​ចេញពី​គុក​មក ពុំមាន​ន​ណា​ម្នាក់​យក​ធ្វើជា​កូនដៃ​ទូក​ទៀត​នោះទេ ជា​រៀងរាល់ថ្ងៃ​ដើរ​ហូបបាយ​តែ​ជាមួយ​កម្មករ​ទូក​តែប៉ុណ្ណោះ ហើយ​នៅ​ថ្ងៃកើតហេតុ​ដោយសារតែ​ការអាណិតអាសូរ កូន របស់គាត់​ក៏បាន​ហៅចូល​ផ្ទះ​ហូបបាយ ទើប​ធ្វើ​បុរស​សង្ស័យ​មាន​ឪ​កាស​លួច​យក​ម៉ូតូ​របស់គាត់ ប៉ុន្តែ​សំណាងល្អ​បាន​អ្នកជិតខាង​ជិះ​ម៉ូតូ​ដេញតាម​ទាន់​នៅមុខ​ផ្សារ ពាណិជ្ជកម្ម ដែលមាន​ទីតាំង​ស្ថិត​ក្នុងភូមិ​២ សង្កាត់​លេខ​២ ក្រុងព្រះសីហនុ រួច​ក៏​ចាប់ខ្លួន​បញ្ជូន​ជនសង្ស័យ​ទៅអោយ​សមត្ថកិច្ច​ចាត់កា​រ​តាម​និតិ វិធី​ច្បាប់ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya