ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ បង្កការភ្ញាក់ផ្អើល

គ្រោះថ្នាក់ចរាចរណ៍ ប្តីស្លាប់ ចោលប្រពន្ធពោះធំ ៧ខែ បង្កការភ្ញាក់ផ្អើល

ភ្នំពេញ:   នៅចំនុចផ្លូវ ៣០ម៉ែត្រ ភូមិតំណាក់ត្រយឹង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើករវាងរថយន្ត និងម៉ូតូ បណ្តាលឲ្យមនុស្សស្លាប់ម្នាក់នៅកន្លែងកើតហេតុ នៅ ថ្ងៃទី២៥ ខែវិច្ឆកា ឆ្នាំ២០២០។

ជនរងគ្រោះឈ្មោះ អឿន ចិន្តា ភេទប្រុស អាយុ ២៩ឆ្នាំ ទីលំនៅនិងស្រុកកំណើត ឃុំព្រែកគយស្រុកស្អាង ខេត្តកណ្តាល បើកបរម៉ូតូម៉ាក់ PCX ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1IG 0193 មានប្រពន្ធពោះធំ ៧ខែ ជាកូនដំបូង។
រថយន្តម៉ាក ហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 3E2156 រីឯអ្នកបើកបរក្រោយពីកើតហេតុបានគេចខ្លួនបាត់។

មុនពេលកើតហេតុរថយន្ត និងម៉ូតូបើកស្របទិសគ្នា លុះមកដល់ចំនុចកើត ស្រាប់តែខាងម៉ូតូទាក់ដៃចង្កូតនឹងកង្ហាដែលដាក់លើម៉ូតូ បណ្តាលឲ្យដួលស្របពេលរថយន្តមកដល់ក៏កិនស្លាប់តែម្តង។

រថយន្តនិងម៉ូតូ ត្រូវបានកម្លាំងPLយកទៅរក្សាទុក នៅការិយាលយ័ចរាចរណ៍ផ្លូវគោក នៃស្នងការនគបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ ចំពោះសាកសពប្រគល់ជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya