ប៉ៃលិន: ករណីមនុស្សចងកសម្លាប់ខ្លួនចំនួន ០១ករណី នៅចំណុចបុរីម្កុដពេជ្រអាគារNo. f-១៤St. ០២ស្ថិតនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន នៅថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
សពឈ្មោះ SONCHAN WATCHARAPONG ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិថៃ មុខរបរមិនពិតប្រាកដស្នាក់នៅបណ្តោះអាសន្នក្នុងភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ក្រោយពេលធ្វើកោសល្យវិច័យដោយការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ផ្នែកកោសល្យវិច័យ នៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ និងក្រុមគ្រូពេទ្យជំនាញរួចមកបានសន្និដ្ឋានថា សពខាងលើនេះពិតជាបានស្លាប់ដោយសារធ្វើអត្តឃាត (ចងកសម្លាប់ខ្លួន) ពិតប្រាកដមែន។ សពត្រូវបានយកទៅតម្កល់ទុកនៅវត្តព្រំគិរីមរកត រង់ចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យនៅប្រទេសថៃ៕