ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ម្ចាស់កម្មសិទ្ឋដីស្របច្បាប់ ឆ្លើយតបការចេញផ្សាយបែបវាយប្រហាររបស់លោក ហេង ឡុង

ម្ចាស់កម្មសិទ្ឋដីស្របច្បាប់ ឆ្លើយតបការចេញផ្សាយបែបវាយប្រហាររបស់លោក ហេង ឡុង

ខេត្តមណ្ឌលគិរី ៖ បន្ទាប់ពីលោក ហេង ឡុង បានបង្ហោះព័័ត៌មានជុំវិញដីធ្លីរបស់លោកព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាចរំលោភបំពាន រឿងរ៉ាវមួយនេះបានធ្វើឲ្យមានការចាប់អារម្មណ៏ជាខ្លាំងពីមហាជន ជាពិសេសអ្នករស់នៅខេត្តមណ្ឌលគិរី ដោយអ្នកខ្លះហាក់នៅមានមន្ទិលសង្ស័យតើការពិតបែបណា? ឆ្លើយតបការចេញផ្សាយរបស់លោក ហេង ឡុង នាថ្ងៃទី២៥ វិច្ឆិកា ២០២០ លោក ម៉ៅ ធនារក្ស ដែលត្រូវបានចោទប្រកាន់ថា ជាប់ពាក់ព័ន្ឋការរំលោភបំពានយកដីតារាចម្រៀងល្បីឈ្មោះលោក ព្រាប សុវត្ថិ បានផ្តល់បទសម្ភាស៏ថា ដីនេះលោកបានទិញតាំងពីឆ្នាំ២០១២មកម៉្លេះ…ចំណែកលោកព្រាប សុវត្ថិ ទើបទិញកាលឆ្នាំ២០១៨-២០១៩នេះទេ…ដោយមានជនខិលខូចលួចយកដីនេះទៅលក់ឲ្យលោកព្រាប សុវត្ថិ ដូច្នេះក៏មានការដោះស្រាយជាគាត់ ហើយលោកមិនបានធ្វើអ្វីឲ្យខុសច្បាប់ជាមួយលោកព្រាប សុវត្ថិ ដែរគឺទុកឲ្យផ្លូវច្បាប់ជាអ្នកធ្វើការ។

លោក ម៉ៅ ធនារក្ស បានបន្តថា បច្ចុប្បន្ននេះខាងឃុំសែនមនោរម្យ និងអភិបាលស្រុកអូររាំង បានចេញលិខិតទទួល

ស្គាល់ថា ដីនេះគឺពិតជាដីរបស់លោកមែន ហើយការចេញផ្សាយរបស់លោកហេង ឡុង ថា លោកអាងអំណាចរបស់ប្អូនដែលជាអភិបាលខេត្តពោធិ៍សាត់ក៏មិនអាចទទួលយកបានទេ ព្រោះគាត់មិនដែលបានប្រើអំណាចណាមួយឬគំរាមគំហែងលើភាគីម្ខាងទៀតនោះទេ មានតែដោះស្រាយតាមប្រព័ន្ឋច្បាប់។លោក ម៉ៅ ធនារក្ស បញ្ជាក់ថា លោកបានប្រគល់ការងារនេះជូនអាជ្ញាធរដែនដី ធ្វើការពិនិត្យដោះស្រាយទៅតាមការជាក់ស្តែង។

ជុំវិញករណីខាងលើកាលពីល្ងាចថ្ងៃទី២៤ វិច្ឆិកា ២០២០ គណនីហ្វេសប៊ុកឈ្មោះ ហេង ឡុង

បានបង្ហោះព័ត៌មានមួយថា លោក ព្រាប សុវត្ថិ ត្រូវបានអ្នកមានអំណាច លោក ម៉ៅ ធនារក្ស បងប្រុសអភិបាលខេត្តពោធិ៍សាត់រំលោភយកដីទាំងអយុត្តិធម៍!នៅថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៨ ឈ្មោះ ផូ សំណាង (ជាម្តាយលោក ព្រាប សុវត្ថិ)តំណាងអោយលោកព្រាប សុវត្ថិ បានទិញដីពីប្រជាពលរដ្ឋម្ចាស់ដើម ចំនួន៥ ម្ចាស់ មានទំហំសរុប ជាង ១៩ ហិកតា មានទីតាំងនៅភូមិពូទ្រូ សង្កាត់សែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគីរី (មានឯកសារកាន់កាប់របស់ម្ចាស់ដើម) ហើយក្រោយពីការទិញលក់ ម្ចាស់ដើមទាំង៥នាក់នោះ បានផ្ទេរសិទ្ធិកាន់កាប់ជូន លោកស្រី ផូ សំណាង ដោយមានការចុះហត្ថលេខាទទួលស្គាល់លើលិខិតផ្ទេរសិទ្ធិនោះ ដោយលោកមេភូមិពូទ្រូ លោកចៅសង្កាត់សែនមនោរម្យ ហើយចុងក្រោយគឺ ដោយលោក នង ទណ្ណារី ជាអភិបាលស្រុក (មានឯកសារលិខិតផ្ទេរសិទ្ធិ) ។ ក្រោយពីការទិញលក់ រួចរាល់ហើយ លោកស្រី ផូ សំណាង បានចូលកាប់កាប់ដោយសាធារណ: ដោយសុច្ចរិត និងបានសាងសង់របងព្រំដីផងដែរ ។ ស្រាប់តែនៅថ្ងៃទី១៥ និង ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ កន្លងទៅនេះ ឈ្មោះ ម៉ៅ ធនារក្ស ដែលត្រូវបានគេស្គាល់ថា ជាសមាជិកក្រុមប្រឹក្សាខេត្តមណ្ឌលគីរី និង ជាបងប្រុសបង្កើតរបស់ លោក ម៉ៅ ធនិន្ទ អភិបាលខេត្តពោធិសាត់ បានបញ្ជារកូនចៅរបស់ខ្លួន ឲ្យទៅវាយកំទេចរបង និងឈូសឆាយលើដីរបស់លោកស្រី ផូ សំណាង ក្នុងបំណងរំលោភយកដីតែម្តង។ ករណីនេះឈ្មោះផូ សំណាង បានដាក់ពាក្យបណ្តឹង សុំដីការក្សាការពារ ទៅសាលាដំបូងខេត្តមណ្ឌលគីរី កាលពីថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២០ រួចហើយ តែរហូតមកដល់ពេលនេះ

ភាគីជនរងគ្រោះ មិនទាន់បានទទួលចំណាត់ការពីសាលាដំបូង លើពាក្យបណ្តឹងសុំដីការក្សាការពារនោះនៅឡើយទេ ។

ករណីនេះ យើងខ្ញុំកំពុងពិភាក្សា និង ពិគ្រោះយោបល់ជាមួយមេធាវី និងក្រុមការងារផ្នែកច្បាប់ដើម្បីការពារ និងជួយរកយុត្តិធម៌ជូនជនរងគ្រោះតាមផ្លូវច្បាប់ ។ ទោះជាយ៉ាងណានៅវេលាម៉ោង៩ព្រឹកថ្ងៃទី២៥ វិច្ឆិកា ២០២០ អ្នកកាសែតមិនអាចសុំការបំភ្លឺពីលោក សៀក មុន្នី អភិបាលស្រុកអូររាំងបានទេ ជុំវិញជម្លោះដីធ្លីរវាងលោក ម៉ៅ ធនារក្ស និងលោកព្រាប សុវត្ថិ ដោយទូរស័ព្ទមិនអាចទាក់ទងបាន៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya