ខេត្តកណ្ដាល ៖ បុរសជសជនជាតិចិន ម្នាក់បានយកកន្ត្រៃចាក់សម្លាប់កូនខ្លួនឯង នៅចំណុចភូមិ -សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្ដាល។
ក្មេងរងគ្រោះ អាយុ ៨ខែ ភេទស្រី ត្រូវឪពុកជាជនជាតិចិនយកកន្ត្រៃចាក់ចំនួន ៨កន្លែង សន្លប់ក្នុងថ្លុកឈាម ហើយក៏ត្រូវបានដឹកយកទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកជ័យជំនះ ក្រុងតាខ្មៅ ខេត្តកណ្ដាល កាលពីវេលាម៉ោង៨និង២០នាទីយប់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ។
មុនពេលកើតហេតុ បុរសជាជនជាតិចិនយកកន្ត្រៃចាក់សម្លាប់កូនរបស់ខ្លួននោះ បានទូរស័ព្ទជាមួយនឹងប្រពន្ធដែល ជាជនជាតិចិនដូចគ្នា កំពុងធ្វើការនៅរាជធានីភ្នំពេញ ហើយអាចមានទំនាស់ពាក្យសម្តី រហូតដល់ខឹងសម្បាខ្លាំង ក៏ធ្វើសកម្មភាពចាក់សម្លាប់កូនខ្លួនឯងតែម្ដង។ ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនដើម្បីធ្វើការសាកសួរ ។ ជនបង្កក៏បានយកកន្ត្រៃចាក់ខ្លួនឯងផងដែរ ប៉ុន្តែត្រូវបានគេឃាត់ខ្លួនគាត់ដើម្បីរកឱ្យឃើញ មូលហេតុនៃអំពើដ៏ឃោរឃៅនេះតើបណ្តាលមកពីហេតុអ្វី? ៕