ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » ឡានមួយគ្រឿង​ បើកបោះពួយក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ ទៅបុករបងផ្ទះប្រជាពលរដ្ឋ នៅភ្នំពេញ

ឡានមួយគ្រឿង​ បើកបោះពួយក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ផ្លូវកោងបួងចង្កូតមិនទាន់ ទៅបុករបងផ្ទះប្រជាពលរដ្ឋ នៅភ្នំពេញ

​ ភ្នំពេញ​ ៖​ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើង កាលពីថ្ងៃទី២៥ ខែវិច្ឆិកា​ ឆ្នាំ២០២០ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៥២៨ កែងនិងផ្លូវលេខ២៧៥ ខាងកើតអតីតស៊ីម៉ាក់ចាស់​ ប្រមាណជា២០០ម៉ែត្រ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​រថយន្តស៊េរីទំនើបម៉ាកឡង់គ្រីស័រមួយគ្រឿង​ បានបើកបោះពួយក្នុងល្បឿនយ៉ាងលឿន​ ខណៈមកដល់ផ្លូវកោង បួងចង្កូតមិនទាន់ក៏ជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋពេញទំហឹង​បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ចំណែករថយន្តបង្កបានរងការខូចខាតយ៉ាងដំណំបើកទៅមុខលែងរួច។

​ ​ មុនពេលកើតហេតុគេឃើញរថយន្តម៉ាកឡង់គ្រឺស័រមួយគ្រឿង ពណ៌ស​ មិនស្គាល់ស្លាកលេខបើកបរចុះពីផ្លូវទំនប់៧០ មកផ្លូវលេខ៥២៨ ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់កែងផ្លូវលេខ២៧៥ដែលជាចំណុចផ្លូវកោង​ និងជាកន្លែងកើតហេតុ​បានបួងចង្កូតមិនទាន់ក៏រេមកខាងស្ដាំដៃជ្រុលទៅបុករបងផ្ទះប្រជាពលរដ្ឋបាក់អស់មួយផ្ទាំង រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ​។ ក្រោយកើតហេតុភ្លាមៗម្ចាស់រថយន្តបានដោះស្លាកលេខយកទៅជាមួយគេចខ្លួនចេញពីកន្លែងកើតហេតុបាត់​ទៅ  ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya