ខេតត្បូងឃ្មុំ ៖ ការចាប់ឃាត់ខ្លួននេះ គឺយោងតាមដីកាលេខ៦៧៣(គ) ចុះថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២០
ចេញដោយលោក សាយ សម្ផស្សសេរី ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្កកំពង់ចាម បង្គាប់ឱ្យចាប់ខ្លួនឈ្មោះ ចិន សារក្ស ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិត្រពាំងផ្លុងទី១ ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ពីបទលួចមានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិថ្នល់បែកកើត ឃុំស្វាយទាប ស្រុកចំការលើ ខេត្តកំពង់ចាម ។
មុខសញ្ញាលួចនិងប្លន់ដ៏សកម្មម្នាក់ បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត សហការជាមួយនគរបាលស្រុកពញាក្រែក ចាប់ឃាត់ខ្លួនកាលពីវេលាម៉ោងប្រមាណ៧និង៣០នាទីព្រឹកថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ។
ក្រោយពីទទួលបានដីកានេះ លោកឧត្តមស្នងការនគរបាលខេត្ត បានចាត់ឱ្យកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ធ្វើការស្រាវជ្រាវជាបន្ទាន់ ដោយសហការជាមួយនឹងអធិការដ្ឋាននគរបាលស្រុកពញាក្រែក ។ មុខសញ្ញានេះ លួចចូលលំនៅឋាននៅភូមិត្រពាំងផ្លុងទី១ ហើយកម្លាំងសមត្ថកិច្ចឃើញជននេះជិះម៉ូតូតាមដងផ្លូវក៏ចាប់ឃាត់ខ្លួនតែម្ដង ។ អធិការនគរបាលស្រុកពញាក្រែករំលឹកថា ជនឈ្មោះសារក្ស គឺជាមុខសញ្ញាលួចនិងប្លន់ដ៏សកម្ម តាំងពីគ្រាដែលមិនទាន់បំបែកខេត្តកំពង់ចាមម្ល៉េះ ហើយក៏ធ្លាប់ត្រូវបានកម្លាំងនគរបាលចាប់ខ្លួននៅចុងឆ្នាំ២០១៤ ដាក់ពន្ធនាគារខេត្តរហូតដល់២០១៨ ទើបត្រូវបានដោះលែងតែជននេះមិនបានកែខ្លួននោះទេ ពេលចេញមកវិញបានដើរតាមគន្លងចាស់ដដែល ។ ថ្វីដ្បិតជននេះមានទីលំនៅក្នុងឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ក៏ពិតមែន តែមិនបាននៅជាអចិន្ត្រៃយ៍ទេ គេតែងតែលួចចូលលំនៅឋានដោយស្ងាត់ៗដូចអំពិលអំពែក ។
ដោយឡែក នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២០ ពេលទទួលបានដីកាបង្គាប់ឲ្យនាំខ្លួនកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បានសហការជាមួយនឹងអធិការដ្ឋាននគរបាលស្រុកពញាក្រែក តាមឃ្លាំមើលឃើញជននេះជិះម៉ូតូតាមដងផ្លូវ ក៏ចាប់ខ្លួនតែម្ដង ។ ជននេះត្រូវបានប្រគល់ឲ្យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តកំពង់ចាម មកទទួល ដើម្បីចាត់ការបន្ត ៕