ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » យុវជន​ម្នាក់ ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើហិង្សា លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​ម្ដាយចុង បណ្ដាល​ឲ្យ​រងរបួស បែក​មុខ ដោយសារ​រឿង​ដាំបាយ នៅភ្នំពេញ

យុវជន​ម្នាក់ ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើហិង្សា លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​ម្ដាយចុង បណ្ដាល​ឲ្យ​រងរបួស បែក​មុខ ដោយសារ​រឿង​ដាំបាយ នៅភ្នំពេញ

ភ្នំពេញៈ  យុវជន​ម្នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់ពី​បាន​ប្រព្រឹត្ត​អំពើហិង្សា លើ​ស្ត្រី​ម្នាក់ ដែល​ត្រូវជា​ម្ដាយចុង បណ្ដាល​ឲ្យ​រងរបួស បែក​មុខ ដោយសារ​រឿង​ដាំបាយ នៅផ្ទះ​គ្មាន​លេខ ស្ថិតនៅ​ភូមិ​ព្រែក​ធំ​១ សង្កាត់​ក្បាលកោះ ខណ្ឌ​ច្បារអំពៅ ។​

​ យុវជន ​ជា​ជនសង្ស័យ ឈ្មោះ ឈិ​ត សំណាង អាយុ​៣១​ឆ្នាំ មុខរបរ រើស​អេតចាយ ស្នាក់នៅ​ផ្ទះកើតហេតុ ។ ចំណែក​ជនរងគ្រោះ ឈ្មោះ ឆាយ គឹម​ទៀង ភេទ​ស្រី អាយុ​៥០​ឆ្នាំ មុខរបរ មេផ្ទះ ស្នាក់នៅ​ផ្ទះកើតហេតុ​ កាលពី​ម៉ោង ៣ រសៀល ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០  ។​

​ មុនពេល​កើតហេតុ ជនសង្ស័យ បាន​យក​ឆ្នាំង មក​ដាំបាយ តែ​ត្រូវ​ជនរងគ្រោះ (​ម្តាយចុង​) ស្តី​ឲ្យ​ថា អ្ហែង​ទើប​ស៊ី​បាយ​រួច ដាំបាយ​អី​ទៀត​? ហើយក៏​មានទំនាស់​គ្នា ហើយ​ជនរងគ្រោះ បាន​យក​ធុង​នំ គប់​លើ​ជនសង្ស័យ តែ​មិនត្រូវ ធ្វើ​ឲ្យ​ជនសង្ស័យ​ខឹង ក៏​យក​ជ្រុ​ញ​ឈើ គប់​លើ​ស្ត្រី ជា​ម្ដាយចុង​វិញ បណ្ដាល​ឲ្យ​ត្រូវ​មុខ របួស​បែក​ក្តោងច្រមុះ និង​រយះ​ថ្ពាល់​ខាងឆ្វេង ហើយ​នៅពេលនោះ ក៏​ត្រូវបាន​ក្រុមគ្រួសារ ជួយ​ឃាត់ រួច​រាយការណ៍ ប្រាប់​សមត្ថកិច្ច ចុះ​ឃាត់ខ្លួន ចាត់ការ​តាមច្បាប់  ៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya