ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡានមួយគ្រឿង បើកបរដោយបុរសម្នាក់ជាជនជាតិចិន​ បើកឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលរងរបួសធ្ងន់ នៅភ្នំពេញ

ឡានមួយគ្រឿង បើកបរដោយបុរសម្នាក់ជាជនជាតិចិន​ បើកឆ្លងផ្លូវ ជ្រុលទៅបុកម៉ូតូ បណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលរងរបួសធ្ងន់ នៅភ្នំពេញ

ភ្នំពេញ​ ៖​  ​ មុនកើតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូម៉ាកហុងដាស្គូពីមួយគ្រឿង​ ពណ៌ខ្មៅ​ ពាក់ស្លាកលេខភ្នំពេញ1IF-3027ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោម​ ក្នុងទិសដៅពីកេីតទៅលិច​ លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តមួយគ្រឿងម៉ាកហ៊ីយ៉ាន់ដាយ ស្តារិចពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2BB-2571បើកបរដោយបុរសជនជាតិចិនម្នាក់ធ្វើដំណើរតាមបណ្តោយផ្លូវកម្ពុជាក្រោមក្នុងទិសដៅពីលិចទៅកើត​(បញ្ច្រាសទិសគ្នា)បានបត់ឆ្វេងមកផ្លូវលេខ២៣៣​ ហេីយក៏ជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្តាលឱ្យជន រងគ្រោះដួលបោកនឹងថ្នល់រងរបួសធ្ងន់។បន្ទាប់មករថយន្តសង្គ្រោះបន្ទាន់បានមកដឹកជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ។

កាលពីវេលាម៉ោង១១ និង៤០នាទីយប់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

​ រថយន្តហ៊ីយ៉ាន់ដាយ ស្តារិច មួយគ្រឿង បើកបរដោយបុរសម្នាក់ជាជនជាតិចិន​ បានបើកឆ្លងផ្លូវមិនប្រយ័ត្នជ្រុលទៅបុកម៉ូតូពេញទំហឹងបណ្ដាលឲ្យបុរសម្នាក់ដួលបោកក្បាលរងរបួសធ្ងន់ ស្ថិតនៅតាមបណ្តោយផ្លូវកម្ពុជាក្រោម កែងនឹងផ្លូវ លេខ២៣៣  ខាងកើតស្តុបសន្ធរមុខប្រហែលជាង១០០ម៉ែត្រ ក្នុងសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

​  សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ហើយបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្ត

និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក​ រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya