ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ទណ្ឌិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ម្នាក់​ ​ស្លាប់ ក្រោយ​ដឹក​ចេញពី​ពន្ធនាគារ ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង

ទណ្ឌិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ម្នាក់​ ​ស្លាប់ ក្រោយ​ដឹក​ចេញពី​ពន្ធនាគារ ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង

​ស្ទឹងត្រែង ៖  ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ឲ្យ​ដឹងថា ទណ្ឌិត​ឈ្មោះ​សេក សុភ័ក្ក ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មាន​ស្រុកកំណើត នៅ​ឃុំ​ត្រពាំង​ថ្លុ​ង ស្រុក​ពញាក្រែក ខេត្ត​ត្បូងឃ្មុំ​។ ត្រូវបាន​តុលាការខេត្ត​ស្ទឹងត្រែង កាត់ទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈពេល​៦​ឆ្នាំ​និង​៦​ខែ ពីបទ​ជួញដូរ​ថ្នាំញៀន​។​
​ជនជាប់ចោទ​ត្រូវបាន​អនុវត្ត​ទោស​របស់​ខ្លូន​ជាង​៥​ឆ្នាំ​ហើយ នៅសល់តែ​៧​ខែ​ទៀត​ប៉ុណ្ណោះ នឹង​ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​។​ ទណ្ឌិត​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ម្នាក់​បាន​ស្លាប់ ក្រោយ​ដឹក​ចេញពី​ពន្ធនាគារ ទៅដល់​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង កាលពី​ថ្ងៃទី​២៣ ខែវិច្ឆិកា ឆ្នាំ​២០២០​។

លោក អ៊ុក មឿ​ន នាយការិយាល័យ​កោសល្យវិច័យ​និង​បច្ចេកទេស​​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បាន​ឲ្យ​ដឹងថា ដោយមាន​ការចូលរួម​ពិនិត្យ​ជាមួយ​លោក​វេជ្ជបណ្ឌិត ហុង ហៃ និង កញ្ញា​វេជ្ជបណ្ឌិត​ញឹម ចាន់​លក្ខិណា បាន​បញ្ជាក់ថា ជនរងគ្រោះ​គឺ​ស្លាប់​ដោយសារ​គាំងបេះដូង​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya