ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់​ចរាចរណ៍ ឡាន​ដឹក​សត្វ​មាន់​មួយគ្រឿង ​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង បណ្តាល​បុរស​ខ្មែរឥស្លាម​ម្នាក់​ស្លាប់ និង​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ នៅ​ត្បូងឃ្មុំ ​

គ្រោះថ្នាក់​ចរាចរណ៍ ឡាន​ដឹក​សត្វ​មាន់​មួយគ្រឿង ​បុក​ជាមួយ​ម៉ូតូ​មួយគ្រឿង បណ្តាល​បុរស​ខ្មែរឥស្លាម​ម្នាក់​ស្លាប់ និង​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ នៅ​ត្បូងឃ្មុំ ​

ត្បូងឃ្មុំ ៖ នា​ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០ ស្ថិតនៅ​ភូមិ​ទី​១ ឃុំ​ស្វាយ​ឃ្លាំង ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ ។​  ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ បានកើត​ឡើង ដោយ​ឡាន​ដឹក​សត្វ​មាន់​មួយគ្រឿង បាន​បុក​ជាមួយនឹង​ម៉ូតូ​មួយគ្រឿង បណ្តាល​បុរស​ខ្មែរឥស្លាម​ម្នាក់​ស្លាប់ និង​ប្រពន្ធ​បាន​រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ។ ជនរងគ្រោះ​មានឈ្មោះ អះ​ម៉ាត់ ស្មា​ឯល រស់នៅ​ភូមិ​ទ្រា​ទី​៣ ឃុំ​ទ្រា ស្រុក​ក្រូចឆ្មារ ខេត្ត​ត្បូងឃ្មុំ បាន​ស្លាប់​នៅនឹងកន្លែង​កើតហេតុ ។ ចំណែក​ប្រពន្ធ​ឈ្មោះ សា សំ រងរបួស​ធ្ងន់ ត្រូវ​បញ្ជូនទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ ។​  ជនបង្ក​ជា​តៃកុង​ឡាន​បាន​រត់គេចខ្លួន ដោយ​បន្សល់ទុក​ឡាន នៅ​កន្លែងកើតហេតុ ។ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ តាម​ចាប់ខ្លួន​ជនបង្ក​យកមក​ផ្តន្ទាទោស តាមផ្លូវ​ច្បាប់ ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya