ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរណ៍ រវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បណ្តាលអោយអ្នកបើកបរម៉ូតូរ៉ឺម៉ក រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅព្រះសីហនុ

គ្រោះថ្នាក់ចរណ៍ រវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង បណ្តាលអោយអ្នកបើកបរម៉ូតូរ៉ឺម៉ក រងរបួសធ្ងន់ បញ្ជូនទៅមន្ទីរពេទ្យបង្អែកស្រែអំបិល នៅព្រះសីហនុ

ស្រុកកំពង់សីលា- នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ វេលា រសៀល នៅចំណុចគីឡូម៉ែត្រ ១៤៨-១៤៩ ស្ថិតក្នុងភូមិគីរីវ័ន្ត ឃុំស្ទឹងឆាយ ស្រុកកំពង់សីលា ខេត្តព្រះសីហនុ មានគ្រោះថ្នាក់ចរណ៍មួយកើតរវាងរថយន្ត២គ្រឿង និងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ក្នុងទិសដៅស្របគ្នា។

ហេតុការណ៍នេះកើតឡើងរវាងរថយន្តធំមួយគ្រឿងពណ៍ត្រួយចេក ម៉ាកHyundai ពាក់ផ្លាក លេខ កំពង់ស្ពឺ 3A 2618 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) បានបុកពីក្រោយរថយន្តម៉ាក Starex ពណ៍ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ2AY – 2481 (អ្នកបើកបរមិនទាន់ស្គាល់អត្តសញ្ញាណ) រួចជ្រុលរុញបន្តទៅបុកនិងម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ដែលនៅពីមុខ។ ម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកwave ពាក់ផ្លាកលេខ ព្រៃវែង 1M -0011 បើកបរដោយឈ្មោះ ឆន សំអូន ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ភូមិអង្កាញ់ ឃុំប្រធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង បណ្តាលអោយអ្នកបើកបរម៉ូតូរ៉ឺម៉ក រងរបួសធ្ងន់ បញ្ជូនទៅមន្ទីពេទ្យបង្អែកស្រែអំបិល។

ក្រោយកើតអ្នកបើកបររថយន្តទាំងពីរគ្រឿងបានរត់គេចពីកន្លែងកើតហេតុបាត់ ។ ចំណែកវត្ថុតាងយានយន្តទាំង៣គ្រឿង ត្រូវបានផ្នែកជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សីលា ដើម្បីដោះស្រាយបន្ត៕

 

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya