ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ៖ ចែកម៉ាសជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ភូមិអណ្តូង និងភូមិកប់ស្រូវតូច សង្កាត់គោករការ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ៖ ចែកម៉ាសជូនប្រជាពលរដ្ឋ នៅក្នុងសហគមន៍ភូមិអណ្តូង និងភូមិកប់ស្រូវតូច សង្កាត់គោករការ

 (ភ្នំពេញ)៖  នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកស្រី ជា ស៉ីណា ឃួង ស្រេង បានចុះចែកម៉ាសរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងនំ ជូនប្រជាពលរដ្ឋដល់តាមខ្នងផ្ទះ នៅក្នុងសហគមន៍ក្រីក្រ ភូមិអណ្តូង និងភូមិកប់ស្រូវតូច សង្កាត់គោករការ ខណ្ឌព្រែកព្នៅ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ១៩។

ទោះបីព្រឹត្តិការណ៍ ៣វិច្ឆិកា បានបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែវិធានការបង្ការ និងទប់ស្កាត់ការឆ្លងកូវីដ១៩ របស់អាជ្ញាធររាជធានីភ្នំពេញនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺកូវីដ១៩។ នេះដោយសារ ពាក្យមួយឃ្លាថា «យើងអាចភ្លេចកូវីដ១៩ តែកូវីដ១៩ មិនបានភ្លេចយើងនោះទេ។

លោក ឃួង ស្រេង បានថ្លែងថា ម៉ាសនេះដែលជាអំណោយរបស់សម្ដេចតេជោហ៊ុន សែន ផ្ដល់មករដ្ឋបាល

រាជធានីភ្នំពេញ ជាម៉ាសដែលអាចបោកទឹកបាន ហើយក្នុងឱកាសនោះដែរ លោកឃួង ស្រេងក៏បានណែនាំឲ្យបង ប្អូនប្រជាពលរដ្ឋរស់នៅមានអនាម័យ សម្អាតខ្លួនប្រាណ ពិសេសគឺការលាងដៃនឹងសាប៊ូ ជែល និងពាក់ម៉ាសជាប្រចាំ។

ព្រឹត្តិការណ៍៣វិច្ឆិកាបានបិទបញ្ចប់ទាំងស្រុងហើយ តែវិធានការបង្ការនិងទប់ស្កាត់ការឆ្លងកូវីដ១៩ ក្នុងនាមអាជ្ញាធររាជធានីភ្នំពេញគឺនៅតែបន្តធ្វើ ទៅតាមការណែនាំរបស់ក្រសួងសុខាភិបាល ដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់ឲ្យបាននូវការរីករាលដាលនៃជំងឺនេះ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya