ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ភ្ញាក់ផ្អើល! បញ្ចប់ត្រឹមពិន័យកងកម្លាំង ករណី មន្រ្តីនគរបាលទំនើង ដែលឈ្លោះគ្នាក្នុងវង់ផឹកស៊ី

ភ្ញាក់ផ្អើល! បញ្ចប់ត្រឹមពិន័យកងកម្លាំង ករណី មន្រ្តីនគរបាលទំនើង ដែលឈ្លោះគ្នាក្នុងវង់ផឹកស៊ី

ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២០ ខែវិច្ឆិកា​ ឆ្នាំ២០២០​ ពាក់ព័ន្ធករណីសមត្ថកិច្ចនគរបាលដកកាំភ្លើងខ្លីគំរាម បាញ់សមត្ថកិច្ចដូចគ្នាក្នុងវង់ផឹកស៊ីនោះ ពេលនេះជនរងគ្រោះបានដកពាក្យបណ្តឹងហើយ ចំណែកជនបង្កត្រូវ បានសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យប្រគល់ជូនអង្គភាពវិញ ដើម្បីបន្តនីតិវិធីរបស់ថ្នាក់ដឹកនាំ តើត្រូវដាក់ពិន័យតាមកម្លាំងបែបណា។

គួររំលឹកថា នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ថ្មីៗនេះ នគរបាលខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯងម្នាក់ នៅចំណុចផ្ទះរបស់ជនសង្ស័យ ស្ថិតនៅភូមិក្បាលដំរី២ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសដកកាំភ្លើងខ្លីបញ្ចូល គ្រាប់គំរាមបាញ់សម្លាប់នគរបាលដូចគ្នា និងជាមិត្តភក្តិគ្នាផងដែរ ដោយសារតែមានជម្លោះក្នុងវង់ផឹកស៊ី ។

ជនសង្ស័យមានឈ្មោះ រ៉េត សុគន្ធ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលអន្តរាគមន៍ព្រែកឯង ។ ចំណែកជនរងគ្រោះ

ឈ្មោះ ប៉ុន សិទ្ធារាជ្យ អាយុ២៦ឆ្នាំ ជាមន្ត្រីនគរបាលដូចគ្នា ។

យោងតាមអង្គហេតុនៃករណីនេះត្រូវបានសមត្ថកិច្ចថ្លែងថា កាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២២និង៣០នាទីយប់ ជនសង្ស័យនិងជនរងគ្រោះជាមិត្តភក្តិនឹងគ្នា បាននាំគ្នាទៅផឹកស៊ីក្នុងភោជនីយដ្ឋានមួយយីហោ ហ្ស៊ឹម ស្ថិតនៅក្នុងភូមិព្រៃសាលា សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ ជាមួយមិត្តភក្តិផ្សេងទៀតប្រហែល១០នាក់ ។

លុះពេលផឹកស៊ីបានមួយសន្ទុះក្រោយមក ជនសង្ស័យឈ្មោះ រ៉េត សុគន្ធ បានហុចបារីមួយដើមទៅឱ្យជនរងគ្រោះឈ្មោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែនៅពេលហុចបារីនោះ បារីបានធ្លាក់ទៅលើដី ហើយជនសង្ស័យក៏ឱនរើសបារីដែលធ្លាក់ទៅលើដី ហុចទៅអោយជនរងគ្រោះ តែជនរងគ្រោះមិនព្រមយក ដោយចង់បានបារីថ្មី ធ្វើឱ្យជនសង្ស័យនិយាយថា ជនរងគ្រោះមើលងាយខ្លួន ។

ក្រោយមក ជនសង្ស័យបានទាញកាំភ្លើងខ្លីម៉ាក Lock19 ផលិតនៅប្រទេស USA ចេញពីកាបូបដាក់សម្ភារមក

បញ្ចូលគ្រាប់ រួចភ្ជង់គំរាមបាញ់ទៅលើជនរងគ្រោះ ប៉ុន សិទ្ធារាជ្យ ។ ប៉ុន្តែ ពេលនោះត្រូវបានមិត្តភក្តិរួមតុជាមួយគ្នា បានឃាត់បំបែកចេញពីគ្នា ហើយជនសង្ស័យក៏បានរត់គេចខ្លួនបាត់ទៅ ។ ចំណែកជនរងគ្រោះបានដាក់ពាក្យបណ្តឹងនៅអធិការដ្ឋាននគរបាលខណ្ឌពោធិ៍សែនជ័យ ។ បន្ទាប់មកនៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ក៏ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនជនសង្ស័យបានតែម្តង ។  ជនសង្ស័យដែលជាមន្រ្តីនគរបាលទំនើង ត្រូវបាននគរបាលព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យប្រគល់ជូនអង្គភាពវិញដើម្បីឲ្យថ្នាក់ដឹកនាំដាក់ពិន័យតាមកម្លាំង ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya