ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||     អាជីវកម្មរណ្តៅដី  មានការឃុបឃិតជាប្រព័ន្ធ ភូមិពារាំង ឃុំរាប ស្រុកពារាំង នៅព្រៃវែង​  ||   

» ព័ត៌មានជាតិ » សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ បញ្ចេញកំហឹងជាមួយទូ ATM របស់ធនាគារភ្នំពេញពាណិជ្ជ នៅភ្នំពេញ

សមត្ថកិច្ចឃាត់ខ្លួន បុរសម្នាក់ បញ្ចេញកំហឹងជាមួយទូ ATM របស់ធនាគារភ្នំពេញពាណិជ្ជ នៅភ្នំពេញ

ភ្នំពេញ៖  កាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២០ ឃាត់ខ្លួនបុរសម្នាក់ ឈ្មោះ CHRISTOPER TERENCE BOWMAN អាយុ៤៥ឆ្នាំ ជនជាតិអាមេរិកាំង នៅចំណុចសណ្ឋាគារអាខ្វារៀស ក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ ក្រោយធ្វើសកម្មភាពវាយកម្ទេចទូATM របស់ធនាគារភ្នំពេញពាណិជ្ជ ។

សមត្ថកិច្ចបានបញ្ជាក់នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ថា កាលពីយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ សមត្ថកិច្ចបាន ទទួលពាក្យបណ្តឹងពីជនរងគ្រោះ ដែលជាប្រធានសាខាធនាគារភ្នំពេញពាណិជ្ជ សាខាផ្សារថ្មី ពាក់ព័ន្ធករណី បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ធនាគារភ្នំពេញពាណិជ្ជ ទូATM នៅត្រង់ចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ១១០ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ។

ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានវាយបំផ្លិចបំផ្លាញម៉ាស៊ីន និងទ្វារទូ ATM របស់ធនាគារភ្នំពេញ ពាណិជ្ជប្រាកដមែន ។  កម្លាំងការិយាល័យជំនាញ បានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យ ទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya