ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើពិតទេ! នាយផ្នែករដ្ឋបាលជលផលស្រុកកំពង់លែង និងនាយផ្នែករដ្ឋបាលជលផលស្រុកជល់គីរី ដើរប្រមូលលុយពុករលួយពីបទល្មើសនេសាទ យកមកជូនលោកងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង ថ្នូរនឹងការមិនបញ្ជាឱ្យបង្ក្រាប​  ||     ភ្ញាក់ផ្អើលលោកយូរ ចន្ទី ប្រធានក្រុមប្រឹក្សាស្រុកកោះញែក​ និងបក្ខពួក​ រុះរើចោលស្នាក់ការរបស់សមត្ថកិច្ច?​  ||     បែកធ្លាយរឿង លោក តោ សុវុទ្ធី ជាអាណិកជនម្នាក់ មានលុយរាប់លានដុល្លារ បានឃុបឃិតគ្នា ជាមួយមន្ត្រីពាក់ព័ន្ធរំលោភយកដី របស់សហគមន៍ ព្រៃឈើមួយកន្លែង​  ||     តើមេឈ្មួញស្រីឈ្មោះ(ឌីណា)ជាអ្នកណា? បានជារត់ការរថយន្តយីឌុប(V1)ដឹកឈើម្រេញមុខកាត់ធំៗ បានយ៉ាងរលូនបែបនេះ?​  ||     រថយន្តបង្កុងកំពុងបង្ហាញវត្តមានសារជាថ្មីម្ដងទៀត ធ្វើសកម្មភាពដឹកជញ្ជូនផលអនុផលព្រៃឈើនៅក្នងទឹកដី នៅព្រះវិហារ​  ||   

» ព័ត៌មានជាតិ » ឡានបើក​លឿន​ជ្រុល​ចង្កូត បណ្តាលឲ្យធ្លាក់​ពីលើ​ផ្លូវ ក្រឡាប់​ច្រើន​ត្រឡប់​ មនុស្ស រងរបួស​ធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់ នៅស្ទឹងត្រែង

ឡានបើក​លឿន​ជ្រុល​ចង្កូត បណ្តាលឲ្យធ្លាក់​ពីលើ​ផ្លូវ ក្រឡាប់​ច្រើន​ត្រឡប់​ មនុស្ស រងរបួស​ធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់ នៅស្ទឹងត្រែង

ស្ទឹងត្រែងៈ  នៅ ថ្ងៃទី​២១ ខែវិច្ឆិកា ឆ្នាំ​២០២០​ រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បាន​ជ្រុល​ចង្កូត ធ្លាក់​ពីលើ​ផ្លូវ ដោយសារ​អ្នកបើកបរ បញ្ជា​រថយន្ត ក្នុង​ល្បឿន​លឿន បណ្ដាលឱ្យ​ក្រឡាប់ ជាច្រើន​ត្រឡប់ នៅលើ​ផ្លូវ​ក្រួស​ក្រហម ចូលទៅ​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ ។ នៅក្នុង​ហេតុការណ៍​នោះ បណ្ដាលឱ្យមាន​មនុស្ស រងរបួស​ចំនួន ពីរ​នាក់ គឺ​របួសធ្ងន់​ម្នាក់ របួសស្រាល​ម្នាក់ ។

រថយន្ត​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ បានធ្វើ​ដំណើរ ពី​ទឹកដី​ខេត្តព្រះវិហារ មកកាន់​ខេត្តស្ទឹងត្រែង​។ លុះ​ពេលមកដល់ ចំណុចកើតហេតុ ភូមិសាស្ត្រ​ឃុំ​ព្រះ​រំកិល ស្រុក​បុរី​អូរ​ស្វាយ សែន​ជ័យ អ្នកបើកបរ បាន​បញ្ជា​រថយន្ត ក្នុង​ល្បឿន​លឿន ក៏​ជ្រុល​ទៅលើ​ផ្លូវ​ក្រាល​ក្រួស​ក្រហម បណ្ដាលឱ្យ​រអិល​កង់ ធ្លាក់​ពីលើ​ផ្លូវ​តែម្តង​។​

​ ក្រោយពេល​កើតហេតុ ភ្លាមៗ​នោះ សមត្ថកិច្ច មិនទាន់​ដឹង​អត្តសញ្ញាណ ជនរងគ្រោះ​នៅឡើយ​ទេ​។ អាជ្ញាធរ​ឃុំ​ព្រះ​រំកិល បាន​បញ្ជូន​ជនរងគ្រោះ មកកាន់​មន្ទីរពេទ្យ ខេត្តស្ទឹងត្រែង ដើម្បីឱ្យ​គ្រូពេទ្យ ជួយសង្គ្រោះ​បន្ទាន់​៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya